ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺថ្មី “កូវីដក្លាយពូជ” ដែលឆ្លងខ្លាំងជាងកូវីដ១៩ទៅទៀត
មានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើងចំពោះការវិវត្តថ្មីនៃវីរុសកូរ៉ូណានៅក្នុងចក្រភពអង់គ្លេសស្របពេលបច្ចុប្បន្នប្រទេសជាច្រើនបានដាក់បម្រាមលើការធ្វើដំណើរ។
ប្រទេសជាង៤០បានរារាំងការមកដល់របស់ចក្រភពអង់គ្លេសខណៈដែលសហភាពអឺរ៉ុបបានធ្វើកិច្ចចរចាស្តីពីការបង្កើតគោលនយោបាយរួមមួយ។
ប្រទេសស៊ុយអែតបានហាមឃាត់ភ្ញៀវទេសចរបរទេសមកពីប្រទេសដាណឺម៉ាកបន្ទាប់ពីករណីនៃវីរុសថ្មីឬគេហៅថា “កូវីដក្លាយពូជ” ត្រូវបានរកឃើញនៅទីនោះ។
វីរុសថ្មីនេះគឺអាចឆ្លងខ្លាំងជាងជំងឺកូវីដ១៩ទៅទៀតប៉ុន្តែមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា វាអាចសម្លាប់មនុស្សខ្លាំងជាងកូវីដនៅឡើយទេ។
ស្របពេលប្រទេសកាន់តែច្រើនបានដាក់ការរឹតបន្តឹងលើការធ្វើដំណើរជាមួយចក្រភពអង់គ្លេសនោះ អង្គការសុខភាពពិភពលោក (WHO) កំពុងគិតគូរអំពីហានិភ័យនេះ។
ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បាននិយាយថា មេរោគថ្មីនេះគឺជាផ្នែកធម្មតាមួយនៃការវិវត្តពីជំងឺរាតត្បាតកូវីដ១៩ហើយវាមិនអាចគ្រប់គ្រងបានទេដែលផ្ទុយពីការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock។
បញ្ហាផ្សេងទៀត អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូងក៏កំពុងប្រឈមមុខនឹងការរារាំងពីប្រទេសមួយចំនួនផងដែរបន្ទាប់ពីវីរុសថ្មីមួយផ្សេងទៀតត្រូវបានគេរកឃើញតែមិនទាក់ទងនឹងអ្វីដែលបានរកឃើញនៅក្នុងចក្រភពអង់គ្លេសនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ ទោះមានវ៉ាក់សាំង តែប្រជាជនអង់គ្លេសត្រូវបន្តពាក់ម៉ាស់មួយឆ្នាំទៀត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង