ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ត្រូវការប្រចាំខែដើម្បីស្ដារប្រទេសឡើងវិញ
ប្រធានគណៈកម្មាធិការសភាស្តីពីហិរញ្ញវត្ថុ ពន្ធដារ និងគោលនយោបាយគយរបស់ទីក្រុងកៀវលោក Danylo Hetmantsev បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការប្រាក់ចំនួន ៥ ពាន់លានដុល្លារជារៀងរាល់ខែដើម្បីស្ដារប្រទេសវិញ បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

លោក Hetmantsev បានឲ្យដឹងថា “យើងត្រូវខ្ចីប្រាក់ ៥ ពាន់លានដុល្លារក្នុងមួយខែ ហើយប្រសិនបើយើងមិនទទួលបានទេ យើងនឹងត្រូវកាត់បន្ថយការចំណាយ ប៉ុន្តែបច្ចុប្បន្នសេដ្ឋកិច្ចរបស់យើងមិនអាចឈានដល់ការដំឡើងពន្ធនោះទេ ។ យើងមិនអាចធ្វើដោយគ្មានជំនួយពីដៃគូរបស់យើងបានទេ ដរាបណាការប្រយុទ្ធនៅតែបន្ត” ។
មន្ត្រីរូបនេះបានបន្ថែមថា រដ្ឋាភិបាលបានប្រមូលពន្ធប្រហែល ៣.៤ ពាន់លានដុល្លារកាលពីខែមុន ប៉ុន្តែបានចំណាយច្រើនជាង ៨.៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ ។

ទោះបីជាអ៊ុយក្រែនបានទទួលប្រាក់កម្ចី និងជំនួយពីសហរដ្ឋអាមេរិក និងអ្នកគាំទ្រមួយចំនួននៅអឺរ៉ុបក៏ដោយ ប៉ុន្តែយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបង្ហាញថា រដ្ឋាភិបាលទីក្រុងកៀវត្រូវការផ្ដល់ជំនួយសេដ្ឋកិច្ចដោយផ្ទាល់ជាង ៥.១ ពាន់លានដុល្លារនៅចន្លោះខែមករា និងឧសភា ។
កាលពីចុងខែមុន ក្រុមប្រទេស G7 បានយល់ព្រមបញ្ជូនជំនួយចំនួន ១៩.៨ ពាន់លានដុល្លារផ្សេងទៀតទៅកាន់ទីក្រុងកៀវ ស្របពេលជាមួយនឹងកញ្ចប់ជំនួយដ៏ធំសម្បើមចំនួន ៤០ ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមួយផ្នែកជាសព្វាវុធ និងឧបករណ៍យោធាផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំងបញ្ជាការ អ៊ុយក្រែន ស្លាប់ឧត្តមសេនីយ៍ និងទាហានជាង ៥០ នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់