ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ អាហ្រ្វិក គឺជាចំណាប់ខ្មាំងនៃសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សហភាពអាហ្វ្រិក (AU) កាលពីថ្ងៃចន្ទទី២០ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានហៅទ្វីបអាហ្រ្វិកថាជា “ចំណាប់ខ្មាំងនៃសង្រ្គាមរបស់រុស្ស៊ី”។

ការលុកលុយរបស់រុស្ស៊ី និងការបិទខ្ទប់លំហូរនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានបង្កឲ្យមានកង្វះខាតគ្រាប់ធញ្ញជាតិ និងជី ហើយធ្វើឲ្យមនុស្សរាប់លាននាក់ ប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាន។
យោងតាមប្រធានគណៈកម្មការ AU, មានតម្រូវការបន្ទាន់សម្រាប់កិច្ចសន្ទនា ដើម្បីស្តារស្ថិរភាពពិភពលោកឡើងវិញ ខណៈប្រទេសលោកខាងលិច បានជំរុញឲ្យរុស្ស៊ី បញ្ចេញស្តុកគ្រាប់ធញ្ញជាតិដ៏ធំរបស់អ៊ុយក្រែន។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា “អាហ្វ្រិកពិតជាចំណាប់ខ្មាំង នៃអ្នកដែលបានបង្កើតសង្រ្គាមប្រឆាំងនឹងរដ្ឋរបស់យើង”។ រដ្ឋាភិបាលរបស់លោក បានចូលរួមក្នុងកិច្ចចរចាដ៏ស្មុគស្មាញ ដើម្បីដកការរារាំងស្តុកបម្រុងគ្រាប់ធញ្ញជាតិ ដែលជាប់នៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់ ប្រទេសអ៊ុយក្រែន។
លោកបានប្រាប់ AU ថា “សង្រ្គាមនេះហាក់ដូចជានៅឆ្ងាយពីអ្នក និងប្រទេសរបស់អ្នកណាស់។ ប៉ុន្តែតម្លៃអាហារដែលកើនឡើងយ៉ាងមហន្តរាយ បាននាំសង្គ្រាមមកដល់ផ្ទះរបស់គ្រួសារអាហ្រ្វិករាប់លានគ្រួសារហើយ”។

គួរបញ្ជាក់ថា សុន្ទរកថានៅ AU របស់លោក Zelensky បានកើតឡើងក្នុងរយៈពេលជិត ១០ សប្តាហ៍បន្ទាប់ពីលោក ស្នើសុំជាលើកដំបូងដើម្បីនិយាយទៅកាន់ស្ថាប័នទ្វីបអាហ្វ្រិក។
ប្រមុខរដ្ឋចំនួន ៥៥ ប្រទេសត្រូវបានអញ្ជើញឲ្យចូលរួមក្នុងអង្គប្រជុំ ប៉ុន្តែមានតែប្រមុខរដ្ឋបួនរូបប៉ុណ្ណោះដែលបានចូលរួម ខណៈប្រទេសដែលនៅសេសសល់ បានបញ្ជូនអ្នកតំណាងមក។
ប្រទេសក្នុងទ្វីបអាហ្រ្វិក បង្ហាញពីភាពខ្វែងគំនិតគ្នាក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ កាលពីខែមីនា ប្រទេសអាហ្វ្រិកចំនួន ១៧ បានអនុបវាទក្នុងការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការលុកលុយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី គំរាមចាត់វិធានការ លើសមាជិកណាតូមួយប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ