Connect with us

ព័ត៌មានអន្ដរជាតិ

ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ

បានផុស

នៅ

កងទ័ពថៃបានសារភាពកាលពីថ្ងៃចន្ទម្សិលមិញនេះថា ពួកគេមិនអាចបិទព្រំដែនទាំងស្រុងពីជនចំណាកស្រុកខុសច្បាប់បានទេសូម្បីតែក្រសួងសុខាភិបាលបានបញ្ជាក់ថា ការឆ្លងមេរោគចុងក្រោយបង្អស់នៅឯទីផ្សារបង្គាមួយក្នុងខេត្ត សាមុត សាខន មានទំនាក់ទំនងជាមួយពលករចំណាកស្រុកក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយរងសេនាធិការនិងជាអ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ឯក Santipong Thammapiya បាននិយាយថា “ពលករចំណាកស្រុកខុសច្បាប់កំពុងឆ្លងដែនដោយប្រើប្រាស់បណ្តាញធម្មជាតិបើទោះបីជាយើងបានដាក់ពង្រាយកងទាហានទៅការពារព្រំដែនប្រវែង៥,៥២៦គីឡូម៉ែត្ររបស់យើងក៏ដោយ”។

លោកបានទទួលស្គាល់ថា ពលករចំណាកស្រុកខុសច្បាប់នៅតែលួចចូលប្រទេសថៃពីប្រទេសមីយ៉ាន់ម៉ាជាពិសេសនៅតាមទីតាំងតូចៗក្នុងខេត្ត Tak, Chiang Rai និង Kanchanaburi។ លោកបាននិយាយថា កងទ័ពនឹងដាក់ធនធានបន្ថែមទៀតរួមទាំងដ្រូន កងអង្គភាពល្បាតចល័តនិងរបងលួសបន្លាផងដែរដើម្បីការពារតំបន់ដែលមានហានិភ័យខ្ពស់។

លោកឧត្តមសេនីយ៍ឯក Santipong បន្តថា កងទ័ពបានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាចំនួន២៧៩នាក់នៅតាមច្រកដែលងាយរងគ្រោះក្នុងខេត្តទាំងបីហើយបានបញ្ជូនពួកគេទៅវិញ។

បន្ថែមលើនេះទៀត ទាហានចំនួន២០០នាក់ត្រូវបានបញ្ជូនទៅខេត្ត សាមុត សាខន ដែលជាចំណុចផ្ទុះនៃជំងឺកូវីដ១៩ចុងក្រោយដើម្បីជំរុញការត្រួតពិនិត្យនិងជួយអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Vichan Pawun នាយកវិទ្យាស្ថានគ្រប់គ្រងជំងឺក្រុងបាននិយាយថា ពលករចំណាកស្រុកនៅសាមុតសាខនអាចជាមូលហេតុនៃការឆ្លងថ្មីបំផុតក្នុងផ្សារបង្គានៅស្រុក Muang។

លោកវេជ្ជបណ្ឌិត Vichan អះអាងថា ផ្អែកលើការធ្វើតេស្តបានរកឃើញថា ៩០ភាគរយនៃអ្នកឆ្លងគឺជាកម្មករចំណាកស្រុកមីយ៉ាន់ម៉ាដែលរស់នៅក្នុងតំបន់នោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ចូលរួមជាមួយក្រុមហ៊ុនអង់គ្លេស ផលិតវ៉ាក់សាំងកូវីដសម្រាប់តំបន់ អាស៊ីអាគ្នេយ៍

ចុចអាន៖ ថៃ ហាមពលករចំណាកស្រុកចេញពីកន្លែងមានហានិភ័យខ្ពស់ អ្នកល្មើសត្រូវមានទោស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ចុងខែមិថុនា កម្ពុជានឹងមានភូមិខ្មែរលើដីជប៉ុន ហើយមានការដាក់បង្ហាញការដាំដំណាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម