ព័ត៌មានអន្ដរជាតិ
ចិន ជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ៦ទសវត្សរ៍, មនុស្សរាប់សែននាក់ ត្រូវជម្លៀស (មានវីដេអូ)
ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៦ទសវត្សរ៍មកនេះ បានបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងត្បូងប្រទេសចិន ដោយបង្ខំឲ្យជម្លៀសប្រជាជនរាប់សែននាក់។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់នោះទេ។
ជំនន់ទឹកភ្លៀង បានហូរហៀរពេញផ្លូវទឹកដ៏គ្រោះថ្នាក់ នៅក្នុងអាងទន្លេ គជ់ នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយគំរាមកំហែងដល់ការផលិត និងប្រតិបត្តិការដឹកជញ្ជូន ចំពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ ជួបប្រទះបញ្ហារួចទៅហើយ ដោយសារតែវិធានការគ្រប់គ្រងជំងឺកូវីដ១៩ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។

កម្រិតភ្លៀងធ្លាក់ជាមធ្យមនៅក្នុងខេត្ត Guangdong, Fujian និង Guangxi នៅចន្លោះដើមខែឧសភា ដល់ពាក់កណ្តាលខែមិថុនា បានឈានដល់ ៦២១មិល្លីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦១ មក។ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន។
នៅក្នុងខេត្ត Guangxi ទឹកភក់ ត្រូវបានគេមើលឃើញ ជន់លិចតំបន់ទីក្រុង ហើយក្រុមជួយសង្គ្រោះបន្ទាន់ បានជម្លៀសអ្នកភូមិតាមទូក។

ដោយឡែក អាជ្ញាធរខេត្ត Guangdong បាននិយាយកាលពីថ្ងៃចន្ទទី២០ខែមិថុនាថា មនុស្សជាង ២០ម៉ឺននាក់ ត្រូវបានជម្លៀសចេញក្នុងអំឡុងគ្រោះមហន្តរាយ ហើយការខូចខាតគិតមកដល់ពេលនេះ ត្រូវបានគេប៉ាន់ស្មានថាមានប្រមាណ ១.៧ ពាន់លានយ័ន (២៥៤លានដុល្លារ)។
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា អ្នកជម្លៀសគឺស្ថិតក្នុងចំណោមមនុស្សជិត ៤៨០ ០០០នាក់ដែលរងផលប៉ះពាល់ដោយភ្លៀង និងទឹកជំនន់។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ខេត្ត Guangxi បានរងគ្រោះដោយទឹកជំនន់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ២០០៥មក។
យោងតាមអាជ្ញាធរឧតុនិយម ទឹកទន្លេចំនួន ២៨ នៃខេត្ត Guangxi បានឡើងលើសកម្រិតប្រកាសអាសន្ន ខណៈភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃអង្គារនេះ ។ ហើយនៅក្នុងខេត្ត Fujian មនុស្សជាង ២២០ ០០០នាក់ ត្រូវបានជម្លៀសចាប់តាំងពីដើមខែនេះ ដោយសារតែទឹកជំនន់។

គួរបញ្ជាក់ថា កាលពីដើមខែនេះ មនុស្សយ៉ាងតិច២១នាក់ បានស្លាប់ដោយសារទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Hubei កណ្តាលប្រទេសចិន។
រីឯ គ្រោះមហន្តរាយទឹកជំនន់នៅខេត្ត Henan កណ្តាលប្រទេសចិនកាលពីរដូវក្តៅមុន បានសម្លាប់មនុស្សចំនួន ៣៩៨នាក់ និងបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្លាប់កើនដល់ ៥៩នាក់ ដោយសាររន្ទះបាញ់ និងបំណាក់ដីនៅឥណ្ឌា និងបង់ក្លាដែស

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត