ព័ត៌មានអន្ដរជាតិ
UN៖ ការប្រហារជីវិតនៅមីយ៉ាន់ម៉ា អាចជាឧក្រិដ្ឋកម្មសង្គ្រាម
មន្ត្រីអង្គការសហប្រជាជាតិ (UN) មួយរូប បាននិយាយកាលពីថ្ងៃចន្ទទី២០ខែមិថុនាថា ផែនការរបស់យោធាមីយ៉ាន់ម៉ាក្នុងការប្រហារជីវិតគូប្រជែងនយោបាយ អាចបង្កទៅជាឧក្រិដ្ឋកម្មសង្គ្រាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

យោធាមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃទី ៣ ខែមិថុនាថា ខ្លួននឹងប្រហារជីវិតអតីតសមាជិកសភាមកពីគណបក្សរបស់លោកស្រី អ៊ួងសាន ស៊ូជី និងសកម្មជនគណបក្សប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ ដែលអ្នកទាំង២ត្រូវបានកាត់ទោសពីបទភេរវកម្ម នៅក្នុងអ្វីដែលនឹងក្លាយជាការកាត់ទោសតាមផ្លូវតុលាការជាលើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីឆ្នាំ ១៩៩០មក។
អ្នកនាំពាក្យយោធាលោក Zaw Min Tun បានប្រាប់ AFP នៅពេលនោះថា មនុស្សបួននាក់ រួមទាំងអតីតសមាជិកសភា Phyo Zeya Thaw និងសកម្មជនប្រជាធិបតេយ្យ Ko Jimmy ផងដែរ នឹងត្រូវព្យួរក តាមនីតិវិធីពន្ធនាគារ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យរបស់ UN សម្រាប់មីយ៉ាន់ម៉ាបាននិយាយថា លោកកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
និយាយអំពីការកាត់ក្តីដែលបិទទ្វា លោក Koumjian លើកឡើងថា “ព័ត៌មានដែលមាន គឺបានបង្ហាញយ៉ាងមុតមាំថា នៅក្រោមច្បាប់អន្តរជាតិ សិទ្ធិជាមូលដ្ឋានរបស់ជនជាប់ចោទ ត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៅក្នុងដំណើរការនីតិវិធីទាំងនេះ។ ការដាក់ទោសប្រហារជីវិត ឬសូម្បីតែរយៈពេលនៃការឃុំខ្លួន ដោយផ្អែកលើដំណើរការនីតិវិធីដែលមិនបំពេញតម្រូវការជាមូលដ្ឋាននៃការកាត់ក្តីដោយយុត្តិធម៌ អាចបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាមមួយ ឬច្រើន”។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតសកម្មជនប្រឆាំងរដ្ឋប្រហារ រាប់សិបនាក់ ដែលជាផ្នែកមួយនៃការបង្រ្កាបលើការមិនពេញចិត្តរបស់ខ្លួន បន្ទាប់ពីដណ្តើមបានអំណាចកាលពីឆ្នាំមុន ប៉ុន្តែមីយ៉ាន់ម៉ាមិនបានអនុវត្តការប្រហារជីវិតទេ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោក Koumjian និយាយថា ដើម្បីឲ្យការកាត់ក្តីត្រូវបានចាត់ទុកថាមានភាពយុត្តិធម៌ វាត្រូវតែធ្វើឡើងជាសាធារណៈក្នុងកម្រិតធំបំផុតតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីយ៉ាន់ម៉ា នឹងកាត់ទោសប្រហារជីវិតមនុស្ស ៤ នាក់ជាលើកដំបូងក្នុងរយៈ ពេល ជាង ៣០ ឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច