ព័ត៌មានអន្ដរជាតិ
បែកធ្លាយវីដេអូ ទាហានរុស្ស៊ីមួយក្រុម ត្រូវអ៊ុយក្រែន ចាប់បាន ដាក់ឲ្យអង្គុយនឹងដី ចងដៃជាប់
វីដេអូមួយ បានបង្ហាញពីទាហានរុស្ស៊ីមួយក្រុម បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអ៊ុយក្រែននៅសមរភូមិ Luhansk។
ឃ្លីបនេះ ត្រូវបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram និងថតក្នុងអំឡុងពេលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ខណៈទីក្រុង Sievierodonetsk ទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ។
ខ្សែអាត់វីដេអូនេះ បង្ហាញពីទាហានរុស្ស៊ីដែលត្រូវចាប់ខ្លួនបានចំនួន ១៤នាក់ កំពុងអង្គុយ និងចងដៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Daily Express ខណៈរុស្ស៊ីបន្ថែមទាហាន ចូលទៅភាគខាងកើតប្រទេសអ៊ុយក្រែន។
អភិបាលក្រុង Luhansk លោក Serhiy Gaidai បាននិយាយមុននេះថា លោក វ្ល៉ាឌីមៀរ ពូទីន កំពុងដាក់ពង្រាយទាហានបន្ថែម ក្នុងការប៉ុនប៉ង ដើម្បីដណ្តើមយកទីក្រុង Sievierodonetsk។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទទី ២០ខែមិថុនា ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិមួយ នៅជិតទីក្រុងឧស្សាហកម្ម Severodonetsk ដែលជាគោលដៅសំខាន់ក្នុងយុទ្ធនាការរបស់ទីក្រុងមូស្គូ ដើម្បីគ្រប់គ្រងភាគខាងកើតប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិបាននិយាយរុស្ស៊ីថា ខ្លួនបានឈ្នះនៅភូមិ Metyolkine ដែលមានប្រជាជនតិចជាង៨០០នាក់ មុនពេលសង្រ្គាមចាប់ផ្តើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Zelensky៖ អាហ្រ្វិក គឺជាចំណាប់ខ្មាំងនៃសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ