Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសដាក់ពង្រាយមីស៊ីលទំនើប នៅចុងឆ្នាំនេះ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្ថែមទៀត រួមទាំងការដាក់ពង្រាយមីស៊ីលឆ្លងទ្វីបទើបសាកល្បងឈ្មោះ Sarmat នៅចុងឆ្នាំ២០២២នេះផងដែរ។

លោក ពូទីន បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារទី២១ខែមិថុនា ក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

លោក ពូទីន បានប្រាប់និស្សិតបញ្ចប់ការសិក្សាថា “មីស៊ីលឆ្លងទ្វីប (ICBM) គ្រោងនឹងដាក់ពង្រាយនៅចុងឆ្នាំនេះ។ មីស៊ីលបែបនេះលើកដំបូងបង្អស់ នឹងត្រូវបំពេញកាតព្វកិច្ចប្រយុទ្ធ”។

រុស្ស៊ី បានសាកល្បងមីស៊ីលដោយជោគជ័យកាលពីខែមេសា ក្នុងគ្រាដែលមានភាពតានតឹងកាន់តែខ្លាំងឡើង អំពីការប្រឈមមុខដាក់គ្នានៃអាវុធនុយក្លេអ៊ែរជាមួយលោកខាងលិច។

លោក ពូទីន និយាយថា ការដាក់ពង្រាយនេះ នឹងក្លាយជាផ្នែកមួយនៃការកសាងយោធាកាន់តែធំ របស់ប្រទេសរុស្ស៊ី។ លោកបន្ថែមថា កងទ័ពបានចាប់ផ្តើមទទួលប្រព័ន្ធការពារដែនអាកាស S-500 និងប្រព័ន្ធការពារមីស៊ីល ដែលគ្មានគូប្រៀបនៅក្នុងពិភពលោក។

រុស្សីបាននិងកំពុងកែលម្អប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនជាមួយនឹង S-500 ដែលអាចដាក់ពង្រាយបានយ៉ាងឆាប់រហ័ស និងអាចស្ទាក់ចាប់យន្តហោះរយៈចម្ងាយឆ្ងាយ មីស៊ីលលឿនជាងសំឡេង និង ICBM។

គួរបញ្ជាក់ថា មីស៊ីលដែលស្ថិតក្រោមការអភិវឌ្ឍន៍ដោយរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺមានទម្ងន់ធ្ងន់ និងបាញ់បានរយៈចម្ងាយឆ្ងាយ ហើយអាចទម្លុះប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារមីស៊ីលភាគច្រើន។ វាក៏មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ១០ ឬច្រើនជាងនេះ និងបំពាក់ឧបករណ៍ផ្ទុះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ បែកធ្លាយវីដេអូ ទាហានរុស្ស៊ីមួយក្រុម ត្រូវអ៊ុយក្រែន ចាប់បាន ដាក់ឲ្យអង្គុយនឹងដី ចងដៃជាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម