Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បណ្តេញយន្តហោះចិន ២៩គ្រឿង ដែលលុកលុយ​តំបន់​ការពារ​ដែនអាកាស

បានផុស

នៅ

កោះតៃវ៉ាន់ ​បានបញ្ជូន​យន្តហោះ​ ទៅបណ្តេញ​យន្តហោះ​ចិន​ចំនួន ២៩ គ្រឿង ​ដែល​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក ​ដែល​ហោះ​ទៅ​ភាគខាងត្បូង​កោះតៃវ៉ាន់ និង​ចូលមហា​សមុទ្រ​ប៉ាស៊ីហ្វិកផងដែរ។

ការលុកលុយដោយយន្តហោះចម្បាំងរបស់ចិនកាលពីថ្ងៃអង្គារទី២១ខែមិថុនា គឺជាការបង្កើនភាពតានតឹងចុងក្រោយបំផុត រវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ហើយសម្គាល់ជាការរំលោភលើតំបន់ការពារដែនអាកាសដ៏ធំបំផុតដោយប្រទេសចិន ចាប់តាំងពីចុងខែឧសភាមក។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយរបស់ចិន រួមមានយន្តហោះចម្បាំងចំនួន ១៧ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន៦គ្រឿង ក៏ដូចជាយន្តហោះសង្គ្រាមអេឡិចត្រូនិច យន្តហោះព្រមានជាមុន យន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះចាក់សាំងពីលើអាកាសផងដែរ។

ក្រសួងបន្តថា តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ទៅព្រមានយន្តហោះចិន ខណៈដែលប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យផ្លូវរបស់ពួកគេ។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរអស់រយៈពេលជាងពីរឆ្នាំមកហើយ អំពីបេសកកម្មម្តងហើយម្តងទៀតរបស់កងទ័ពអាកាសចិន នៅភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ ដែលស្ថិតនៅជិតប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់។

នេះគឺជាការលុកលុយដែនអាកាសធំបំផុត ចាប់តាំងពីតៃវ៉ាន់រាយការណ៍ថា មានយន្តហោះចិនចំនួន ៣០ គ្រឿងបានចូលទៅក្នុង ADIZ របស់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា។ គិតត្រឹមពលនេះ ការលុកលុយធំបំផុត បានកើតឡើងនៅក្នុងខែមករា ដោយមានយន្តហោះចំនួន ៣៩ គ្រឿង។

ទោះបីជាយ៉ាងណាក៏ដោយ មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ប្រទេស​ចិនទេ ប៉ុន្តែ​កាល​ពី​មុន​បាន​និយាយ​ថា ​ទង្វើ​បែប​នេះ​គឺ​ជា​សមយុទ្ធ​ក្នុង​គោល​បំណង​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម