ព័ត៌មានអន្ដរជាតិ
ឡាវ ឲ្យមនុស្សម្នាក់ប្ដូរប្រាក់បានតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ
ធនាគារនៃប្រទេសឡាវ (BOL) បានចេញសេចក្ដីសម្រេចថ្មីឲ្យធនាគារពាណិជ្ជ និងកន្លែងផ្តល់សេវាប្តូរប្រាក់ត្រូវតែកំណត់ការលក់ ឬប្ដូរលុយបរទេសក្នុងម្នាក់ត្រឹម ១៥ លានគីប (ជិត ១០០ ដុល្លារ) ប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតែការកើនឡើងអតិផរណា និងរូបិយប័ណ្ណក្នុងស្រុកបន្តធ្លាក់ថ្លៃ ។

បុគ្គលម្នាក់ៗត្រូវតែបង្ហាញពីហេតុផលរបស់ពួកគេក្នុងការប្តូរលុយបរទេស រួមទាំងផ្តល់អត្តសញ្ញាណផ្សេងៗដូចជា លិខិតឆ្លងដែននៅមានសុពលភាព អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារជាដើម ។
នៅក្រោមសេចក្តីសម្រេចថ្មីនេះ ធនាគារពាណិជ្ជអាចលក់រូបិយប័ណ្ណបរទេសទៅឲ្យនីតិបុគ្គល ឬអង្គការក្នុងស្រុក និងអន្តរជាតិ ប៉ុន្តែកន្លែងប្តូរប្រាក់ផ្សេងៗនឹងអាចលក់រូបិយប័ណ្ណបរទេសឲ្យតែបុគ្គលធម្មតាប៉ុណ្ណោះ ។

ទន្ទឹមនោះ ធនាគារពាណិជ្ជក៏ត្រូវផ្តល់អាទិភាពដល់អង្គការដែលមានបំណងទិញរូបិយប័ណ្ណបរទេស ដើម្បីទិញទំនិញអាទិភាពមួយចំនួនដូចជា ប្រេងឥន្ធនៈ ថ្នាំពេទ្យ ឬទំនិញប្រើប្រាស់សំខាន់ៗផ្សេងទៀតដែលត្រូវតែនាំចូលពីបរទេស ។
សេចក្តីសម្រេចចែងទៀតថា ធនាគារពាណិជ្ជក៏គួរតែអនុញ្ញាតឲ្យទិញរូបិយប័ណ្ណបរទេសសម្រាប់ការទូទាត់សេវាកម្មទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគបរទេស ការទូទាត់ប្រាក់កម្ចីជារូបិយប័ណ្ណបរទេស ការផ្តល់ជំនួយអន្តរជាតិ ការទូទាត់ប្រាក់ចំណេញដល់អ្នកវិនិយោគបរទេស និងប្រាក់ឈ្នួលដល់ពលកម្មបរទេស ឬការទូទាត់ទៅសាកលវិទ្យាល័យ ឬមន្ទីរពេទ្យនៅបរទេសជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ