Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីជាប់ឆ្នោត ហ្វីលីពីន តែងតាំងខ្លួនឯងកាន់តំណែងមួយទៀត

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីនលោក Ferdinand Marcos Jr. បានតែងតាំងខ្លួនឯងឲ្យកាន់តំណែងមួយទៀតជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃស្បៀងអាហារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marcos បានប្រកាសពីការសម្រេចចិត្តនេះនៅមុនការសម្ពោធឡើងកាន់តំណែងជាប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះ ។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះបញ្ជាក់ថា តម្លៃម្ហូបអាហារអាចនឹងកើនឡើងនៅក្នុងត្រីមាសខាងមុខនេះ ដោយសារតែបញ្ហាខាងក្រៅ ជាពិសេសសង្រ្គាមនៅអ៊ុយក្រែនដែលបានធ្វើឲ្យមានភាពតានតឹង និងប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក ។

ទន្ទឹមនោះ លោកក៏​បាន​សង្កត់​ធ្ងន់​ពី​តម្រូវការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​ឡើង​ថ្លៃ និង​ការ​ជំរុញ​ផលិតកម្ម​ស្បៀងផងដែរ ខណៈក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី, លោក Marcos បានសន្យាថា នឹងកាត់បន្ថយតម្លៃអង្ករលើសពីពាក់កណ្តាល ប្រសិនបើលោកជាប់ឆ្នោត ។

គួរបញ្ជាក់ថា វាជារឿងកម្រណាស់សម្រាប់ហ្វីលីពីនដែលមានប្រធានាធិបតីដឹកនាំប្រទេសផង និងដឹកនាំនាយកដ្ឋានកសិកម្មផងក្នុងពេលដំណាលគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ឡាវ ឲ្យមនុស្សម្នាក់ប្ដូរប្រាក់បានតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម