Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅ​ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ២៥០នាក់ (មានវីដេអូ)

បានផុស

នៅ

ការរញ្ជួយដីដ៏ខ្លាំងមួយ បានសម្លាប់មនុស្សយ៉ាងតិច ២៥០នាក់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុង​ខេត្ត Paktika នៃប្រទេស អាហ្វហ្គានីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ BBC ថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងលើសនេះទៀត ខណៈជាង ១៥០នាក់ រងរបួស។

យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប មេឌីទែរ៉ាណេ បានឲ្យដឹងថា ការរញ្ជួយបានញ័រដល់ចម្ងាយជាង ៥០០គីឡូម៉ែត្រ ចូលទៅក្នុងប្រទេស ប៉ាគីស្ថាន និង ឥណ្ឌា​ឯណោះ។

មជ្ឈមណ្ឌលនេះបន្តថា ការរញ្ជួយបានញ័រទៅដល់ រដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជារដ្ឋធានី ឥស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថានផងដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានវាយប្រហារនៅព្រឹកព្រលឹម ខណៈដែលមនុស្សជាច្រើនកំពុងដេកលក់។ ការរញ្ជួយដីនេះ មានកម្រិត ៦.១ រ៉ិចទ័រ និងមានជម្រៅប្រហែល ៥១ គីឡូម៉ែត្រ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រញ្ជួយដី រង្គើទីក្រុង មែលប៊ន ទាំងព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម