ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ចង់ ពិភាក្សាជាមួយលោក ស៊ី ជីនពីង ខណៈសេដ្ឋកិច្ចអាមេរិក មានបញ្ហា
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារទី២១ ខែមិថុនាថា លោកគ្រោងនឹងពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ខណៈទីក្រុង វ៉ាស៊ីនតោន ពិចារណាដកពន្ធមួយចំនួនដែលដាក់លើទីក្រុងប៉េកាំង ក្នុងគោលបំណងបន្ធូរបន្ថយអតិផរណារបស់សហរដ្ឋអាមេរិក។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគ្រោងនឹងសន្ទនាជាមួយលោកប្រធានាធិបតី ស៊ី ប៉ុន្តែយើងមិនទាន់កំណត់ពេលវេលានៅឡើយទេ”។
កាលពីចុងសប្តាហ៍ លោក បៃដិន និយាយថា កិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ អាចធ្វើឡើងក្នុងពេលឆាប់ៗនេះ។

កិច្ចពិភាក្សាលើកចុងក្រោយ រវាងមេដឹកនាំទាំងពីរ គឺធ្វើឡើងកាលពីថ្ងៃទី១៨ខែមីនា នៅពេលដែលលោក បៃដិន បានព្រមានលោក ស៊ី ប្រឆាំងនឹងការជួយរុស្ស៊ី ក្នុងការលុកលុយអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ, សហរដ្ឋអាមេរិក បានដាក់ពន្ធ២៥ភាគរយ លើការនាំចូលរបស់ចិន ដែលមានតម្លៃរាប់ពាន់លានដុល្លារ។

វិធានការនោះ មានគោលបំណងដាក់ទណ្ឌកម្មលើអ្វីដែលសហរដ្ឋអាមេរិកនិយាយថា ជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ចិន និងការពារក្រុមហ៊ុនផលិតរបស់អាមេរិក។
ទង្វើនោះ គឺមានប្រជាប្រិយភាពខាងនយោបាយ ប៉ុន្តែស្របពេលអតិផរណានៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល៤០ឆ្នាំ លោក បៃដិន កំពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃ ហើយលោកនិយាយថា ការដកពន្ធមួយចំនួនកំពុងស្ថិតក្រោមការពិចារណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ អាមេរិក ពិចារណាដកពន្ធទំនិញមួយចំនួនរបស់ ចិន ដើម្បីបន្ថយអតិផរណា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍