Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេទ័ព អាមេរិក ប្រៀបធៀបសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ទៅនឹង “ការប្រកួតប្រដាល់ទម្ងន់ធ្ងន់”

បានផុស

នៅ

ឧត្តមសេនីយចូលនិវត្តន៍ម្នាក់របស់អាមេរិកបានប្រៀបធៀបការប្រយុទ្ធគ្នាទៅវិញទៅមករវាងរុស្ស៊ី និងអ៊ុយក្រែនទៅនឹងការប្រកួតប្រដាល់ ខណៈដែលសង្រ្គាមនៅក្នុងប្រទេសអឺរ៉ុបខាងកើតទាំងពីរនេះជិតឈានដល់រយៈពេល ៤ ខែហើយ ។

លោកឧត្តមសេនីយទោ Mark Hertling
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយទោ Mark Hertling ដែលធ្លាប់បម្រើការជាមេបញ្ជាការកងទ័ពអាមេរិកប្រចាំទ្វីបអឺរ៉ុប បានសរសេរបង្ហោះក្នុងបណ្តាញ Twitter កាលពីយប់ថ្ងៃអង្គារថា “វាជាការប្រកួតប្រដាល់ទម្ងន់ធ្ងន់ ។ ការប្រយុទ្ធគ្នាក្នុង​រយៈ​ពេលកន្លងមក​មិន​ទាន់​មានអ្នកសន្លប់ឡើយ ប៉ុន្តែវា​នឹង​កើតមានឆាប់ៗ ​ព្រោះ​តែកម្លាំងទ័ពទាំងពីរកាន់តែ​អស់​កម្លាំង” ។

លោក Hertling បាននិយាយថា ការប្រយុទ្ធគ្នារវាងភាគីទាំងពីរនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនគឺដូចជា “ការវាយទៅវាយមក” ទាំងការបាញ់កាំភ្លើងធំ ការវាយលុក និងការចល័តទ័ពជួរមុខទៅកាន់ទីតាំងសំខាន់ៗ ។

លោកបញ្ជាក់ថា អ៊ុយក្រែន​បាន​អង្វរ​ប្រទេស​លោក​ខាង​លិចឲ្យបន្ត​បញ្ជូន​សព្វាវុធ​បន្ថែម​ទៀត ​បន្ទាប់​ពីរដ្ឋាភិបាលទីក្រុងកៀវទទួលស្គាល់ថាកំពុងចាញ់សមរភូមិកាំភ្លើងធំរបស់រុស្ស៊ី ហើយលោករំពឹងថាធនធានរបស់អ៊ុយក្រែននឹងកើនឡើង នៅពេលមានការព្រមព្រៀងបញ្ជូនសព្វាវុធណាមួយទៅដល់អ៊ុយក្រែន ។

គួរបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្វែរការលុកលុយរបស់ពួកគេដោយផ្តោតលើភាគខាងកើតអ៊ុយក្រែនវិញ បន្ទាប់ពីយោធារុស្ស៊ីបរាជ័យក្នុងការដណ្តើមយកទីក្រុងកៀវក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយការលុកលុយកាលពីចុងខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

ចុចអាន ៖ អាមេរិក ពិចារណាដកពន្ធទំនិញមួយចំនួនរបស់ ចិន ដើម្បីបន្ថយអតិផរណា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម