Connect with us

ព័ត៌មានអន្ដរជាតិ

លក្ខណៈពិសេស និងចំណុចខ្លាំងរបស់មីស៊ីល Satan II ដែលលោក ពូទីន ប្រកាសដាក់ពង្រាយចុងឆ្នាំ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្ថែមទៀត រួមទាំងការដាក់ពង្រាយមីស៊ីលឆ្លងទ្វីបស៊េរីថ្មីឈ្មោះ Satan II នៅចុងឆ្នាំ២០២២នេះផងដែរ។

លោក ពូទីន បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារទី២១ខែមិថុនា នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

តើមីស៊ីល Satan II មានលក្ខណៈពិសេស និងខ្លាំងកម្រិតណាទៅ?

មីស៊ីល Sarmat ឬ Satan II ជាមីស៊ីលផ្លោងអន្តរទ្វីប រយៈចម្ងាយឆ្ងាយបំផុតរបស់ពិភពលោក ដែលមានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយ ១១ ២០០ ម៉ាយល៍។ នេះមានន័យថា វាអាចវាយប្រហារគោលដៅបានយ៉ាងងាយស្រួលនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

មីស៊ីលនេះ អាចហោះដល់ចក្រភពអង់គ្លេស ក្នុងរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ។ Sarmat មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១០ ឬច្រើនជាងនេះ និងអាចបំផ្លាញទឹកដីដែលមានទំហំប៉ុនអង់គ្លេស ឬបារាំងក្នុងការវាយប្រហារតែមួយគ្រាប់។

អ្វីដែលកាន់តែពិសេស បើយោងតាមរុស្ស៊ី, មីស៊ីល Satan II អាចហោះហើរជាមួយនឹងគន្លងផ្សេងៗគ្នា ហើយអាចគេចពីប្រព័ន្ធការពារមីស៊ីលគ្រប់ប្រភេទ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពូទីន ប្រកាសដាក់ពង្រាយមីស៊ីលទំនើប នៅចុងឆ្នាំនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម