Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់ (មានវីដេអូ)

បានផុស

នៅ

ក្រុមតាលីបង់របស់ អាហ្វហ្គានីស្ថាន បានអំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈដែលប្រទេសនេះ កំពុងដោះស្រាយជាមួយនឹងផលវិបាកក្រោយគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ។

មន្ត្រីក្នុងតំបន់និយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនានេះ មានមនុស្សជាង ១០០០ នាក់ហើយបានបាត់បង់ជីវិត និងយ៉ាងតិច ១៥០០ នាក់រងរបួស។

ខេត្ត Paktika នៅ​ភាគ​អាគ្នេយ៍​ គឺជា​កន្លែងរង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។

អង្គការសហប្រជាជាតិកំពុងព្យាយាមផ្តល់ទីជម្រកបន្ទាន់ និងជំនួយស្បៀងអាហារ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់អាហ្វហ្គានីស្ថាន ត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង។

ការរញ្ជួយដីសាហាវបំផុតដែលវាយប្រហារប្រទេសនេះក្នុងរយៈពេលពីរទសវត្សរ៍ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមតាលីបង់ ដែលជាចលនាឥស្លាមនិយម ដណ្តើមអំណាចកាលពីឆ្នាំមុនបន្ទាប់ពីរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច ដួលរលំ។

លោក Abdul Qahar Balkhi មន្ត្រីជាន់ខ្ពស់តាលីបង់បាននិយាយថា “គួរឲ្យសោកស្ដាយ រដ្ឋាភិបាលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដូច្នេះផ្នែកហិរញ្ញវត្ថុមិនអាចជួយប្រជាជនក្នុងកម្រិតដែលត្រូវការបាននោះទេ។ ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិកំពុងជួយ។ ប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងប្រទេសនានាក្នុងពិភពលោកបានផ្តល់ជំនួយរបស់ពួកគេ។ ជំនួយចាំបាច់ ត្រូវតែមានទំហំធំ ពីព្រោះនេះគឺជាការរញ្ជួយដីដ៏សាហាវដែលមិនធ្លាប់មានសោះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ”។

គ្រូពេទ្យក្នុងតំបន់បានប្រាប់ BBC ថា រហូតមកដល់ពេលនេះ ភាគច្រើននៃអ្នកស្លាប់ និងរបួសគឺស្ថិតនៅក្នុងស្រុក Gayan និង Barmal នៃខេត្ត Paktika។ ភូមិទាំងមូលនៅស្រុក Gayan ត្រូវបានកម្ទេចទាំងស្រុង។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន ងាយនឹងកើតមានការរញ្ជួយដីណាស់ ដោយសារតែប្រទេសនេះ មានទីតាំងស្ថិតនៅលើតំបន់ឧស្សាហ៍មានការ​ទង្គិចគ្នា​នៃ​ផ្លាក​តិកតូនិក​ឥណ្ឌា និង​អឺរ៉ាស៊ី។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មនុស្សជាង ៧០០០ នាក់ត្រូវបានសម្លាប់ក្នុងការរញ្ជួយដីនៅប្រទេសនេះ។ មានអ្នកស្លាប់ជាមធ្យម ៥៦០នាក់ក្នុងមួយឆ្នាំពីការរញ្ជួយដី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រញ្ជួយដីនៅ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ២៥០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម