Connect with us

ព័ត៌មានអន្ដរជាតិ

មេ​​ដឹក​​នាំ​ G7,​ ​ណាតូ​​ នឹង​​ជួប​​គ្នា​​សប្តាហ៍​​ក្រោយ​​ដើម្បី​​​បង្កើន​សម្ពាធ​លើ​​រុស្ស៊ី​ តាម​ដាន​​ចិន

បានផុស

នៅ

នៅ​សប្តាហ៍​ក្រោយ​នេះ មេ​ដឹក​នាំ​​​ក្រុម​​​​ប្រទេស G7 និង​សម្ព័ន្ធ​​មិត្ត​អង្គការ​ណាតូ ​នឹង​​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​ជុំ​វិញ​ការវាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន ហើយ​ក៏​ផ្តោត​​លើ​កង្វល់​កើន​ឡើង​ពី​ប្រទេស​ចិន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន ​នៅ​ថ្ងៃ​សៅរ៍​នឹង​ចាក​ចេញ​ទៅ​ជួប​ប្រជុំ​ជា​មួយ​មេ​ដឹក​នាំ​ G7 នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ មុន​ពេល​បន្ត​ដំណើរ​ទៅ​ទី​ក្រុង Madrid ​ប្រទេស​អេស្ប៉ាញ​ដើម្បីចូល​រួម​កិច្ច​ប្រជុំ​​ណាតូកំពូល​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាស​ផែន​ការ​​ថ្មី​បន្ថែម​ទៀត​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​លើ​តំបន់​ភាគ​ខាង​កើត​អឺរ៉ុប ហើយ​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​នឹង​ដាក់​ចេញ​ផែន​ការ​ពង្រឹង​សន្តិសុខ​អឺរ៉ុប។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បាន​និយាយ​ថា វា​ជា​លើក​ដំបូង ដែល​មាន​​មេ​ដឹក​នាំ​មក​ពី​ប្រទេស​អូស្ត្រាលី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ នូវែលសេឡង់ ​ចូល​ក្នុង​កិច្ច​ប្រជុំ​ណាតូ​កំពូល​​ដែល​បង្ហាញ​គោល​បំណង​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច​ឈប់​ផ្តោត​លើ​ប្រទេស​ចិន​ឡើយ។

មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​ថា ​កិច្ច​ប្រជុំ​ធ្វើ​​នៅ​ប្រាសាទ​មួយ​​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង Munich ថ្ងៃ​ទី​២៦​-២៧-២៨ ខែ​មិថុនានេះ មេ​ដឹក​នាំ G7 ត្រូវ​បាន​គេ​រំពឹង​ថា នឹង​​ដោះ​ស្រាយ​ចំពោះ​​ការ​អនុវត្ត​សេដ្ឋកិច្ច​បង្ខិត​បង្ខំ​របស់​ចិន ដែល​កាន់​តែកើត​​​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

«សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​​បាន​ធ្វើ​ឲ្យ​ភាព​ជា​ដៃ​គូ​របស់​យើង​កាន់​តែ​រឹង​មាំ​ជុំ​វិញ​ពិភព​លោក»។ មន្ត្រី​បាន​និយាយ​ និង​បន្ត​ថា «វា​ក៏​បង្ហាញ​ផង​ដែរ​​ពី​របៀប​ដែល​អ៊ុយក្រែន​មិន​បាន​ធ្វើ​ឲ្យ​យើង​មើល​រំលង​ចិន»។

តាម​ពិត​ទៅ គំនិត​យុទ្ធសាស្ត្រ​ថ្មី​​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​មេដឹក​នាំ​ណាតូ​នៅ​ពេល​ពួក​គាត់​​​ជួប​គ្នា​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ នៅ​​ថ្ងៃ​ទី​២៩-៣០ ខែ​មិថុនា ដែល​នឹង​ដោះ​ស្រាយ​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី ​និង​ជា​លើក​ដំបូង​ដោយ​ចិន។

ប្រទេស​អាល្លឺម៉ង់ ​បាន​ដឹក​នាំ កិច្ច​ប្រជុំ G7 ក្នុង​ឆ្នាំ​នេះ​ក៏​បានអញ្ជើញ​ប្រទេស​ អាហ្សង់ទីន ឥណ្ឌា ឥណ្ឌូនេស៊ី សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង​ចូល​រួម​ផង​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម