ព័ត៌មានអន្ដរជាតិ
មេទ័ពហ្វាំងឡង់ ប្រកាសត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី (មានវីដេអូ)
ប្រទេសហ្វាំងឡង់ បានព្រមានរុស្ស៊ីថា ខ្លួនត្រៀមរួចស្រេចក្នុងការធ្វើសង្រ្គាមជាមួយរុស្ស៊ី ខណៈពិភពលោកកំពុងភ័យខ្លាចថា សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង។

ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វាំងឡង់ លោកឧត្តមសេនីយ៍ Timo Kivinen បាននិយាយថា ប្រទេសរបស់លោក បានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារពីប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនឹងតស៊ូដល់ដង្ហើមចុងក្រោយ ប្រសិនបើរឿងនេះកើតឡើងមែននោះ។
លោក Kivinen បាននិយាយក្នុងបទសម្ភាសន៍មួយថា ប្រទេស Nordic មួយនេះ បានបង្កើតឃ្លាំងអាវុធដ៏ច្រើន ប៉ុន្តែក្រៅពីផ្នែកយោធា កត្តាសំខាន់មួយគឺថា ប្រជាជនហ្វាំងឡង់ ក៏បានលើកទឹកចិត្តឲ្យប្រយុទ្ធដែរ។

“យើងបានបង្កើតប្រព័ន្ធការពារយោធារបស់យើងយ៉ាងជាក់លាក់ សម្រាប់ប្រភេទនៃសង្រ្គាមដែលកំពុងផ្ទុះនៅអ៊ុយក្រែន ជាមួយនឹងការប្រើប្រាស់កម្លាំងអាវុធ កងកម្លាំងពាសដែក និងកងកម្លាំងអាកាសផងដែរ។ អ៊ុយក្រែនជាប្រទេសដែលរុស្ស៊ី ពិបាកវាយ ដូច្នេះគោលដៅបន្ទាប់ គឺនឹងជាប្រទេសហ្វាំងឡង់”។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ បានធ្វើសង្រ្គាមពីរលើកក្នុងទស្សវត្សរ៍ឆ្នាំ ១៩៤០ ប្រឆាំងនឹងអ្នកជិតខាងភាគខាងកើតរបស់ខ្លួន ដែលមានព្រំដែន ១៣០០ គីឡូម៉ែត្រ។
ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ទីក្រុង ហែលស៊ិនគី បានរក្សាការត្រៀមលក្ខណៈយោធាក្នុងកម្រិតខ្ពស់ជានិច្ច។

ប្រជាជនហ្វាំងឡង់ប្រហែល ១០០ ០០០ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងសង្រ្គាមពីរលើក ដែលហ្វាំងឡង់ប្រយុទ្ធជាមួយសហភាពសូវៀត ហើយខ្លួនបានបាត់បង់ទឹកដីមួយភាគដប់។
ប្រទេសដែលមានប្រជាជន ៥.៥ លាននាក់មួយនេះ មានកម្លាំងទាហានក្នុងសម័យសង្រ្គាមប្រហែល ២៨០ ០០០នាក់ ខណៈ ៨៧០ ០០០នាក់ត្រូវបានបណ្តុះបណ្តាលជាទាហានបម្រុង។
ហ្វាំងឡង់ មិនបានលប់ចោលការរើសទាហាន ដូចប្រទេសលោកខាងលិចទេ បន្ទាប់ពីការបញ្ចប់សង្រ្គាមត្រជាក់មក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឧត្តមសេនីយ៍រុស្ស៊ី ជំរុញឲ្យលោក ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរទៅ Kaliningrad

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ