ព័ត៌មានអន្ដរជាតិ
ឡាវ គ្រោងលក់អគ្គិសនីរាប់ពាន់មេហ្គាវ៉ាត់ឲ្យប្រទេស ៣ នៅអាស៊ាន រួមទាំង កម្ពុជា ផងដែរ
រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវបានរាយការណ៍ចំពោះអង្គប្រជុំរដ្ឋសភាជាតិកាលពីថ្ងៃទី២០ ខែមិថុនាថា ឡាវគ្រោងនឹងលក់អគ្គិសនីចំនួន ៨,១៤៨ មេហ្គាវ៉ាត់ទៅប្រទេសវៀតណាម និង ៦,០០០ មេហ្គាវ៉ាត់ឲ្យកម្ពុជាក្នុងឆ្នាំ ២០៣០ ខណៈ ៣៥ មេហ្គាវ៉ាត់ទៅមីយ៉ាន់ម៉ានៅឆ្នាំនេះ ហើយគ្រោងពង្រីកបណ្តាញបញ្ជូនទៅកាន់ប្រទេសចិនពីទំហំបច្ចុប្បន្ន ១១៥ គីឡូវ៉ាត់ ទៅ ៥០០ គីឡូវ៉ាត់ផងដែរ ។

ទន្ទឹមគ្នានេះ លោក ដាវង់ ផនកែវ រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវក៏បានប្រាប់អង្គប្រជុំរដ្ឋសភាជាតិផងដែរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនីរវាងឡាវ និងកម្ពុជាថា បច្ចុប្បន្នឡាវបានលក់អគ្គិសនីឲ្យកម្ពុជាចំនួន ៤៤៥ មេហ្គាវ៉ាត់រួចហើយ ហើយយោងតាមផែនការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំណត់ថា ឡាវនឹងលក់អគ្គិសនីឲ្យកម្ពុជាបានជាង ៦០០០ មេហ្គាវ៉ាត់នាឆ្នាំ ២០៣០ ។
ស្របពេលជាមួយនេះ ប្រទេសឡាវ និងកម្ពុជា ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពលជាច្រើនផងដែររួមមាន កិច្ចព្រមព្រៀងទិញថាមពលរវាងអគ្គីសនីឡាវជាមួយទំនប់វារីអគ្គិសនីដនសាហុង ដោយកិច្ចសន្យាលដំបូងមានទំហំ ១៩៥ មេហ្គាវ៉ាត់ និងកិច្ចសន្យាទី ២ ក្នុងទំហំ ៥០០ មេហ្គាវ៉ាត់ ។

បន្ថែមពីនេះក៏មានកិច្ចព្រមព្រៀងទិញថាមពលរវាងឡាវ និងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម Laman កម្លាំង ៦០០ មេហ្គាវ៉ាត់ និងកិច្ចព្រមព្រៀងទិញថាមពលរវាងឡាវ និងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍រោងចក្រថាមពលធ្យូងថ្ម Kalum ក្នុងកម្លាំង ១,៨០០ មេហ្គាវ៉ាត់ទៀត ។
ចំណែកកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនីជាមួយវៀតណាមវិញ គោលដៅនៅឆ្នាំ២០៣០ ឡាវនឹងលក់អគ្គិសនី ទំហំ ៨,១៤៨ មេហ្គាវ៉ាត់ទៅឲ្យវៀតណាម ហើយបច្ចុប្បន្នមានគម្រោងចំនួន ២៥ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពលជាមួយអាជ្ញាធរអគ្គិសនីវៀតណាម ដែលមានសមត្ថភាពដំឡើងសរុប ២,១៨០ មេហ្គាវ៉ាត់ ។

ដោយឡែកកិច្ចសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា បើតាមរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវនិយាយថា នាពេលបច្ចុប្បន្ននេះឡាវបានលក់អគ្គីសនីទៅឲ្យមីយ៉ាន់ម៉ាក្នុងទំហំ ៥ មេហ្គាវ៉ាត់ ខណៈក្នុងឆ្នាំនេះវិញ ឡាវនឹងបញ្ជូនបន្ថែមឲ្យបាន ៣០ ទៅ ៣៥ មេហ្គាវ៉ាត់ទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ ឡាវ ឲ្យមនុស្សម្នាក់ប្ដូរប្រាក់បានតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?