ព័ត៌មានអន្ដរជាតិ
EU ផ្តល់ឋានៈ បេក្ខជនសហភាពអឺរ៉ុប ដល់អ៊ុយក្រែន ជាផ្លូវការ (មានវីដេអូ)
កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនា សភាអ៊ឺរ៉ុបបានបោះឆ្នោត ផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុប ដល់អ៊ុយក្រែន ខណៈការប្រយុទ្ធ ក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមួយនេះនៅតែបន្ត, បួនខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។

ក្នុងចំណោមសំឡេងឆ្នោត៥៨៨, មាន៥២៩សំឡេង បានគាំទ្រសេចក្តីសម្រេច ខណៈមានតែ ៤៥សំឡេងប៉ុណ្ណោះដែលប្រឆាំង។ ទន្ទឹមនោះ អ្នកនយោបាយក៏បានអនុម័តបេក្ខភាព EU សម្រាប់ប្រទេសហ្សកហ្ស៊ី និងម៉ុលដូវ៉ាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយ សភាបានអំពាវនាវឲ្យ “ប្រមុខរដ្ឋ ឬរដ្ឋាភិបាលទាំងអស់ ផ្តល់ឋានៈជាបេក្ខជន EU ដល់អ៊ុយក្រែន និងសាធារណរដ្ឋម៉ុលដាវី ដោយកុំបង្អង់យូរ។
ប្រធានសភាអ៊ុយក្រែន បានថ្លែងអំណរគុណចំពោះសមាជិកសភាអឺរ៉ុប សម្រាប់ការបោះឆ្នោតរបស់ពួកគេ និងសម្រាប់ការអនុម័តសេចក្តីសម្រេចនេះ។

លោក Ruslan Stefanchuk បានសរសេរនៅលើ Facebook ថា “ជាថ្មីម្តងទៀត សភាអឺរ៉ុបបានបង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួន ចំពោះសេចក្តីប្រាថ្នា EU របស់អ៊ុយក្រែន”។
គួរបញ្ជាក់ថា ឋានៈបេក្ខជន គឺជាជំហានផ្លូវការដំបូង ឆ្ពោះទៅរកសមាជិកភាព EU។ ប៉ុន្តែវាអាចចំណាយពេលច្រើនឆ្នាំដើម្បីចូលរួម ហើយមិនមានការធានានៃភាពជោគជ័យនោះទេ។
ដើម្បីឲ្យប្រទេសនានាចូលរួមក្នុងប្លុកនេះបាន ពួកគេនឹងតម្រូវឲ្យអនុវត្តកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចជាបន្តបន្ទាប់។

យោងតាមប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen, ប្រទេសអ៊ុយក្រែន បានអនុវត្តប្រហែល៧០%រួចទៅហើយនូវច្បាប់ បទដ្ឋាន និងស្តង់ដាររបស់ EU។
ទោះបីជាយ៉ាងនេះក្តី លោកស្រីបន្ថែមថា មានរឿងជាច្រើនចាំបាច់ត្រូវធ្វើនៅក្នុងផ្នែកនៃនីតិរដ្ឋ អំណាចនីតិបុគ្គល ការប្រឆាំងអំពើពុករលួយ និងសិទ្ធិជាមូលដ្ឋាន។
ក្រុមប្រឹក្សាអឺរ៉ុប នឹងមានការបោះឆ្នោតចុងក្រោយជាបន្តទៀត។ ប្រសិនបើសមាជិកមួយ ឬច្រើនមិនគាំទ្រការសម្រេចចិត្តនោះ សេចក្តីសម្រេចមិនដំណើរការទេ ដោយសារក្រុមប្រឹក្សាដំណើរការលើលទ្ធផលជាឯកច្ឆន្ទ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?