Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធរ៉ុកកែតដ៏មានអានុភាពរបស់អាមេរិក ដឹកទៅដល់ អ៊ុយក្រែន ហើយ (មានវីដេអូ)

បានផុស

នៅ

អ៊ុយក្រែននិយាយថា ខ្លួនទទួលបានប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកហើយ។ នេះជាប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដ៏មានអានុភាព ដែលទីក្រុង កៀវ សង្ឃឹមថា អាចជួយទប់ទល់នឹងការវាយលុករបស់រុស្ស៊ីបាន។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានសរសេរនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនាថា “HIMARS បានមកដល់ប្រទេសអ៊ុយក្រែនហើយ។ សូមអរគុណដល់សហការី និងមិត្តរបស់ខ្ញុំ លោក Lloyd J. Austin សម្រាប់ឧបករណ៍ដ៏មានឥទ្ធិពលទាំងនេះ! រដូវក្តៅនឹងក្តៅសម្រាប់អ្នកកាន់កាប់រុស្ស៊ី។ ហើយជារដូវក្តៅចុងក្រោយមួយ សម្រាប់ពួកគេមួយចំនួន”។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov

ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​បញ្ជាក់ទេ​ថាតើ ​មាន​ប្រព័ន្ធចំនួន​ប៉ុន្មាន​ដែលបញ្ជូនមកដល់ប្រទេសអ៊ុយក្រែន។

ការប្រកាសនេះកើតឡើង ចំពេលកងកម្លាំងរបស់ទីក្រុងមូស្គូ បានរុលទៅមុខនៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងគោលបំណងដណ្តើមយកតំបន់ឧស្សាហកម្ម Donbas ជាកន្លែងដែលអ៊ុយក្រែនភ័យខ្លាចថា កងទ័ពរបស់ខ្លួនមួយចំនួនអាចត្រូវបានឡោមព័ទ្ធនៅក្នុងក្រញាំរុស្ស៊ី។

ស្របពេលជាមួយគ្នានោះដែរ ទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនបានទទួលការធានាពីទីក្រុង កៀវ ថា អាវុធរយៈចម្ងាយឆ្ងាយទាំងនេះ នឹងមិនត្រូវបានប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ីទេ ចំពេលមានការព្រួយបារម្ភអំពីការរីកកាន់តែធំនៃជម្លោះ។

ថ្វីបើលោកខាងលិចបានបញ្ជូនសព្វាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងកងកម្លាំងរបស់វិមានក្រឹមឡាំងក៏ដោយ ប៉ុន្តែទីក្រុង កៀវ បានត្អូញត្អែរថា ខ្លួនទទួលបានតែផ្នែកខ្លះនៃអ្វីដែលខ្លួនត្រូវការប៉ុណ្ណោះ និងកំពុងទាមទារសុំអាវុធធុនធ្ងន់ជាងនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អាមេរិក គំរាមរុស្ស៊ី បើហ៊ានវាយប្រហារ លីទុយអានី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម