ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ប្រាប់ទំហំទឹកប្រាក់ត្រូវការផ្គត់ផ្គង់សេដ្ឋកិច្ច និងតម្រូវការផ្សេងៗ
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយថា ប្រទេសស្រីលង្កាត្រូវការទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ច ក៏ដូចជាតម្រូវការសំខាន់ៗដូចជា អាហារ ប្រេងឥន្ធនៈ ជី និងឧស្ម័នក្នុងរយៈពេល ៦ ខែខាងមុខ ។

ថ្លែងទៅកាន់សភារបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ លោក Wickremesinghe បាននិយាយថា “សេដ្ឋកិច្ចរបស់យើងកំពុងប្រឈមនឹងការដួលរលំទាំងស្រុង ហើយមានតែការកាត់បន្ថយទុនបម្រុងបរទេសប៉ុណ្ណោះដែលជាផ្លូវឆ្ពោះទៅរកការស្តារហិរញ្ញវត្ថុឡើងវិញ” ។
លោក Wickremesinghe បញ្ជាក់ថា “នោះគឺជាបញ្ហាធ្ងន់ធ្ងរបំផុតនៅចំពោះមុខយើងនៅពេលនេះ ។ បញ្ហាទាំងនេះអាចត្រូវបានដោះស្រាយបានតែតាមរយៈការធ្វើឲ្យសេដ្ឋកិច្ចស្រីលង្ការស់ឡើងវិញប៉ុណ្ណោះ ។ ដើម្បីធ្វើដូច្នេះ យើងត្រូវដោះស្រាយវិបត្តិទុនបម្រុងបរទេសជាមុនសិន” ។

កាលពីខែមេសា ស្រីលង្កាប្រកាសថាបានជំពាក់បំណុលបរទេសទាំងអស់របស់ខ្លួន ហើយប្រទេសកោះមួយនេះជួបការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ ចំពេលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ។
ទន្ទឹមនោះ កាលពីពាក់កណ្តាលខែឧសភា ប្រទេសនេះក៏បានបញ្ជាក់ពីការរងគ្រោះដោយវិបត្តិអស់សាំងផងដែរ បន្ទាប់ពីទុនបម្រុងរបស់ប្រទេសសម្បូរអ្នកទេសចរមួយនេះបានដាំក្បាលចុះក្រោម ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ បានបិទរាល់ការធ្វើដំណើរ និងការផ្ញើប្រាក់ចូលទៅក្នុងប្រទេស ។

ទាក់ទិននឹងវិបត្តិហិរញ្ញវត្ថុនេះដែរក៏បណ្តាលឲ្យមានការលាលែងពីតំណែងរបស់អតីតនាយករដ្ឋមន្ត្រីលោក Wickremesinghe Mahinda Rajapaksa បន្ទាប់ពីការតវ៉ាដោយហិង្សា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ផ្ដល់ប្រាក់ខែថ្មីឲ្យទាហានដែលកំពុងប្រយុទ្ធនៅ អ៊ុយក្រែន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ