ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យពិភពលោកដាក់ទណ្ឌកម្ម រុស្ស៊ី ២៤ ម៉ោងក្នុងមួយថ្ងៃ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយទៅកាន់និស្សិតសាកលវិទ្យាល័យកាណាដាកាលពីថ្ងៃព្រហស្បតិ៍ថា “យើងត្រូវការអាវុធ ជំនួយផ្នែកហិរញ្ញវត្ថុ ក៏ដូចជាជំនួយមនុស្សធម៌ជាដើម ហើយស្នើឲ្យពិភពលោកដាក់ទណ្ឌកម្មរុស្ស៊ី ២៤ ម៉ោងក្នុងមួយថ្ងៃជារៀងរហូត” ។

លោកបាននិយាយថា “មិនថាខ្ញុំនិយាយរឿងនេះប៉ុន្មានដងទៀតនោះទេ ខ្ញុំត្រូវការជំនួយបន្ថែមទៀតសម្រាប់ប្រទេសដែលកំពុងរងគ្រោះ ហើយខ្ញុំគិតថា ការនិយាយដដែលៗនេះវាមិនដែលច្រើនពេកទេ ខណៈពេលដែលសង្រ្គាមកំពុងបន្ត” ។
លោកប្រធានាធិបតីបានប្រាប់និស្សិតតាមវីដេអូទៅសាកលវិទ្យាល័យចំនួន ១០ នៅទូទាំងប្រទេសកាណាដាថា “យើងកំពុងប្រយុទ្ធដើម្បីសេរីភាព ដោយសារតែគោលដៅរបស់រុស្ស៊ីគឺកាន់កាប់ពេញលេញនៃទឹកដីអ៊ុយក្រែន” ។

ទន្ទឹមនោះលោក Zelensky ក៏បានលើកឡើងផងដែរថា បច្ចុប្បន្នអ៊ុយក្រែនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលរួចទៅហើយ ដោយសារការការពារដ៏រឹងមាំរបស់ខ្លួនប្រឆាំងនឹងអំណាចនៃទីក្រុងម៉ូស្គូ ខណៈលោកក៏បានប្ដេជ្ញាផងដែរថានឹងយកឈ្នះលើការប្រយុទ្ធទាំងអស់សម្រាប់អនាគត និងប្រជាធិបតេយ្យរបស់អ៊ុយក្រែន” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេល ៤ ខែមកហើយ ចាប់តាំងពីផ្ទុះការវាយលុយកនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អតីតមេទ័ព អាមេរិក ប្រៀបធៀបសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ទៅនឹង “ការប្រកួតប្រដាល់ទម្ងន់ធ្ងន់”

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត