Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ស្លាប់មនុស្សច្រើននាក់

បានផុស

នៅ

ក្រុមការងារជាច្រើននាក់បានស្លាប់ នៅពេលយន្តហោះដឹកជញ្ជូនមួយគ្រឿង ធ្លាក់នៅព្រឹកថ្ងៃសុក្រទី២៤ខែមិថុនានេះ នៅជិតទីក្រុង Ryazan របស់រុស្ស៊ី មានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងមូស្គូ។

រូបភាព​និង​វីដេអូ​​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ថា ​យន្តហោះ​នោះ​ជាប្រភេទ​ Ilyushin Il-76 ហើយ​ក្រោយ​មក​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ​វាគឺ​ជា​យន្តហោះ​យោធា។

ក្រសួងនិយាយថា “ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ដោយគ្មានដឹកសម្ភារ ម៉ាស៊ីនយន្តហោះបានដំណើរការខុសប្រក្រតី ជាហេតុបង្ខំឲ្យអាកាសយានិកធ្វើការចុះចតជាបន្ទាន់ ហើយយន្តហោះក៏ជួបគ្រោះថ្នាក់តែម្តង”។

ទោះបីជាយ៉ាងណាក៏ដោយ យោធាមិនទាន់បញ្ជាក់ចំនួនជនរងគ្រោះនៅឡើយទេ ប៉ុន្តែរបាយការណ៍ដំបូងបង្ហាញថា មានមនុស្ស ៩ ឬ ១០នាក់ស្ថិតនៅក្នុងយន្តហោះ។

ស្របពេលជាមួយគ្នានោះដែរ ឆានែលតេឡេក្រាម Baza និង 112 បានរាយការណ៍ថា ម៉ាស៊ីនមួយ របស់យន្តហោះបានឆាបឆេះ មុនពេលព្យាយាមចុះចតជាបន្ទាន់។

ក៏មិនមានរបាយការណ៍អំពីអ្នករបួស ឬការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៅលើដីដែរ ដោយសារតែយន្តហោះទំនងជាធ្លាក់ចូលក្នុងវាលស្រែក្បែរផ្លូវល្បឿនលឿន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម