ព័ត៌មានអន្ដរជាតិ
ថ្កោលទោសពេញពិភពលោក ចំពោះសេចក្តីរបស់តុលាការកំពូលអាមេរិក លើសិទ្ធិរំលូតកូន
ការថ្កោលទោសជាអន្តរជាតិ បានកើតឡើងភ្លាមៗ បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការកំពូលសហរដ្ឋអាមេរិក ក្នុងការបញ្ចប់ការការពារតាមរដ្ឋធម្មនុញ្ញ សម្រាប់សិទ្ធិរំលូតកូនដែលមាននៅក្នុងសេចក្តីសម្រេចរបស់រឿងក្តី Roe v Wade ឆ្នាំ១៩៧៣។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/image-814-1024x630.png)
សេចក្តីសម្រេចដ៏ចម្រូងចម្រាសកាលពីថ្ងៃសុក្រទី២៤ខែមិថុនាមានន័យថា ប្រហែលពាក់កណ្តាលនៃរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេច ក្នុងការហាមឃាត់ការរំលូតកូន។
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចរបស់តុលាការសហរដ្ឋអាមេរិក គឺជា “ការថយក្រោយដ៏ធំ” និងជា “ការប៉ះទង្គិចដ៏ធំចំពោះសិទ្ធិមនុស្ស និងសមភាពយេនឌ័រ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/image-815-1024x768.png)
អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយថា ការរឹតត្បិតសិទ្ធិក្នុងការរំលូតកូន មិនអាចបញ្ឈប់មនុស្សដែលកំពុងស្វែងរកនីតិវិធីនោះទេ វាគ្រាន់តែធ្វើឲ្យកាន់តែមានគ្រោះថ្នាក់ប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យអគ្គលេខាធិកាលោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិ គឺជាមូលដ្ឋានគ្រឹះនៃជីវិត ការផ្តល់សិទ្ធិអំណាច និងសមភាពសម្រាប់ស្ត្រី និងក្មេងស្រីរបស់ពិភពលោក។ ការរឹតត្បិតសិទ្ធិរំលូតកូន មិនបានរារាំងមនុស្សពីការស្វែងរកការរំលូតកូនឡើយ វាគ្រាន់តែធ្វើឲ្យរឿងកាន់តែសាហាវទៅៗប៉ុណ្ណោះ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/image-816.png)
ដោយឡែក អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោករំពឹងយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក នៅពេលនិយាយអំពីការការពារសិទ្ធិស្ត្រីប៉ុន្តែលោកខកចិត្តខ្លាំងណាស់ ពេលមានរឿងនេះ។
រីឯមេដឹកនាំបារាំង និងអង់គ្លេសបានថ្កោលទោសការសម្រេចនេះ ថាជាបញ្ហាប្រឈមចំពោះសេរីភាពស្ត្រី។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/image-817.png)
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅលើ Twitter ថា “ការរំលូតកូនគឺជាសិទ្ធិជាមូលដ្ឋានសម្រាប់ស្ត្រីគ្រប់រូប។ វាត្រូវតែត្រូវបានការពារ”។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា “ខ្ញុំគិតថាវាជាជំហានថយក្រោយដ៏ធំមួយ។ ខ្ញុំតែងតែជឿជាក់លើសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើស ហើយខ្ញុំប្រកាន់ខ្ជាប់នូវទស្សនៈនោះ ហើយនេះជាមូលហេតុដែលចក្រភពអង់គ្លេសមានច្បាប់ដែលខ្លួនធ្វើ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/image-818.png)
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានហៅព័ត៌មាននេះថា “គួរឲ្យរន្ធត់” ហើយបានអះអាងថា “គ្មានរដ្ឋាភិបាល អ្នកនយោបាយ ឬបុរសណាម្នាក់គួរប្រាប់ស្ត្រីអំពីអ្វីដែលនាងអាចធ្វើបាន និងមិនអាចធ្វើបាន ជាមួយនឹងរាងកាយរបស់នាងនោះទេ។ ខ្ញុំចង់ឲ្យស្ត្រីក្នុងប្រទេសកាណាដាដឹងថា យើងនឹងក្រោកឈរឡើងដើម្បីសិទ្ធិជ្រើសរើសរបស់អ្នកជានិច្ច”។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/image-819.png)
នាយករដ្ឋមន្រ្តីន័រវេសលោក Jonas Gahr Støre បានហៅសេចក្តីសម្រេនេះថាជា “ជំហានថយក្រោយយ៉ាងធំសម្រាប់សិទ្ធិស្ត្រី” ខណៈនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez បាននិយាយថា “ស្ត្រីត្រូវតែអាចសម្រេចចិត្តដោយសេរី អំពីជីវិតរបស់ពួកគេ”។
រដ្ឋមន្ត្រីទីមួយនៃប្រទេសស្កុតឡែន Nicola Sturgeon បានហៅថា “ថ្ងៃដ៏ខ្មៅងងឹតបំផុតសម្រាប់សិទ្ធិស្ត្រីក្នុងជីវិតរបស់ខ្ញុំ”។ ផលវិបាកភ្លាមៗនៃសេចក្តីសម្រេចរបស់តុលាការ នឹងពង្រឹងកម្លាំងប្រឆាំងការរំលូតកូន និងប្រឆាំងស្ត្រីនៅក្នុងប្រទេសផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?