ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ទីតាំងដែលត្រូវទម្លាក់គ្រាប់បែកមុនគេ ពេលសង្គ្រាមលោកលើកទី៣ ផ្ទុះឡើង
បណ្តាញឃោសនារបស់វិមានក្រឹមឡាំងបានព្រមានថា ឡុងដ៍ នឹងក្លាយជាទីក្រុងដំបូងគេដែលត្រូវទម្លាក់គ្រាប់បែក ប្រសិនបើសង្គ្រាមលោកលើកទី៣ ផ្ទុះឡើង។

លោក Andrey Gurulyov អ្នកនយោបាយ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការគំរាមកំហែងដល់ចក្រភពអង់គ្លេស នៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Rossiya 1។
ការព្រមានខ្លាំងៗនេះ កើតឡើងចំពេលមានការភ័យខ្លាចជាថ្មីថា សង្រ្គាមអ៊ុយក្រែន នឹងរីកកាន់តែធំក្លាយទៅជាជម្លោះសកល ដោយសារសមាជិកណាតូគឺ លីទុយអានី បានរារាំងទំនិញជាប់ទណ្ឌកម្ម មិនឲ្យដឹកទៅមកតំបន់ Kaliningrad របស់រុស្ស៊ី។
លោក Gurulyov និយាយថា មធ្យោបាយតែមួយគត់ដើម្បីទប់ស្កាត់រុស្ស៊ី, ណាតូ នឹងប្រើមាត្រា៥ ហើយទំនងជាបង្កឲ្យមានសង្គ្រាមលោកលើកទី៣។

បុរសអាយុ ៥៤ ឆ្នាំដែលជាសមាជិកនៃគណៈកម្មាធិការការពារជាតិរបស់សភារុស្ស៊ីរូបនេះ និយាយថា “ទី១ យើងនឹងបំផ្លាញក្រុមទាំងមូលនៃផ្កាយរណបអវកាសរបស់សត្រូវ ក្នុងអំឡុងពេលប្រតិបត្តិការអាកាសលើកដំបូង។ មិនខ្វល់ថា ពួកគេជាអាមេរិក ឬអង់គ្លេសទេ យើងនឹងចាត់ទុកពួកគេទាំងអស់ជាអង្គការណាតូ”។
“ទីពីរ យើងនឹងកាត់បន្ថយប្រព័ន្ធការពារប្រឆាំងមីស៊ីលទាំងមូល គ្រប់ទីកន្លែង និង ១០០ ភាគរយ។ ទីបី យើងប្រាកដជាមិនចាប់ផ្តើមពីទីក្រុង វ៉ាសូវី, ប៉ារីស ឬ បែរឡាំង នោះទេ។ កន្លែងដំបូងគេដែលនឹងត្រូវវាយប្រហារ គឺទីក្រុងឡុងដ៍”។
ការគំរាមនេះបានកើតឡើង បន្ទាប់ពីឧត្តមសេនីយ៍ចូលនិវត្តន៍រុស្ស៊ីលោក Evgeny Buzhinsky ជំរុញឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់តំបន់ Kaliningrad។

លោកបានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា បស្ចិមប្រទេសកំពុងលេងជាមួយភ្លើង បន្ទាប់ពីការដឹកជញ្ជូនធ្យូងថ្ម លោហធាតុ សម្ភារសំណង់ និងបច្ចេកវិទ្យាទំនើប ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងទឹកដីរុស្ស៊ី តាមរយៈរដ្ឋជាសមាជិករបស់ណាតូគឺ ប្រទេសលីទុយអានី។
លោកនិយាយថា ការសម្រេចចិត្តរបស់ប្រទេសលីទុយអានី គឺជា “ការគំរាមកំហែង” ដល់សន្តិសុខជាតិរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឧត្តមសេនីយ៍រុស្ស៊ី ជំរុញឲ្យលោក ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរទៅ Kaliningrad

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ