Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប និងណាតូកំពុងប្រមូលផ្ដុំប្រទេសសម្ព័ន្ធមិត្តធ្វើសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប និងអង្គការណាតូកំពុងប្រមូលផ្តុំប្រទេសសម្ព័ន្ធមិត្តធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ បន្ទាប់ពីការផ្តល់ឋានៈបេក្ខភាពសហភាពអឺរ៉ុបដល់អ៊ុយក្រែន និងម៉ុលដូវី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាគូ បន្ទាប់ពីជំនួបជាមួយសមភាគីអាស៊ែបៃហ្សង់លោក Jeyhun Bayramov, លោក Lavrov បាននិយាយថា ស្ថានភាពនេះគឺរំឭកពីហេតុការណ៍មុនសង្គ្រាមលោកលើកទី ២ នៅពេលដែលហ៊ីត្លែរបានបង្រួបបង្រួមប្រទេសអឺរ៉ុបភាគច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងសហភាពសូវៀត ។

លោករដ្ឋមន្ត្រីការបរទេសថ្លែងទៀតថា “នៅពេលដែលសង្រ្គាមលោកលើកទី ២ ហៀបនឹងចាប់ផ្តើម ហ៊ីត្លែរបានប្រមូលផ្តុំបណ្តាប្រទេសអ៊ឺរ៉ុបភាគច្រើននៅក្រោមបដារបស់គាត់ ។ ឥឡូវនេះសហភាពអឺរ៉ុប និងណាតូក៏កំពុងធ្វើដូចគ្នានេះ ពោលកំពុងប្រមូលផ្តុំប្រទេសសម្ព័ន្ធមិត្តសម័យទំនើបដូចគ្នាសម្រាប់ការប្រយុទ្ធ ក៏ដូចជាធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយសហព័ន្ធរុស្ស៊ី ហើយយើងក៏​នឹង​ពិនិត្យ​មើលស្ថានភាព​ទាំង​អស់​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ផងដែរ” ។

ដោយឡែកនៅពេលសួរអំពីការផ្ដល់ឋានៈបេក្ខភាពសហភាពអឺរ៉ុបដល់អ៊ុយក្រែន និងម៉ុលដូវី លោក Lavrov បាននិយាយថា មិនដូចអង្គការណាតូទេ សហភាពអឺរ៉ុបមិនមែនជាអង្គការយោធាទេ ដូច្នេះសមាជិកភាពនៅក្នុងរចនាសម្ព័ន្ធនេះមិនបង្កការគំរាមកំហែងដល់រុស្ស៊ីឡើយ ។

ជាចុងក្រោយលោក Lavrov ក៏បានកត់សម្គាល់ផងដែរថា ទីក្រុងមូស្គូបាននឹងកំពុងអនុវត្តតាមជំហានរបស់សហភាពអឺរ៉ុប ហើយ “គោលនយោបាយ Russophobic” របស់ប្លុកនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Zelensky ឲ្យពិភពលោកដាក់ទណ្ឌកម្ម រុស្ស៊ី ២៤ ម៉ោងក្នុងមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម