ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី បានលួចសន្តិភាពរបស់ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់អ្នកគាំទ្រតន្ត្រីនៅឯមហាស្រព Glastonbury ថា “រុស្ស៊ីបានលួចសន្តិភាពរបស់អ៊ុយក្រែន” ហើយបានជំរុញឲ្យពួកគេជួយផ្សព្វផ្សាយការពិតអំពីសង្គ្រាមរបស់រុស្ស៊ីលើប្រទេសរបស់គាត់ផងដែរ ។

ថ្លែងទៅកាន់ហ្វូងមនុស្សនៅឯកម្មវិធីតន្ត្រីរបស់ចក្រភពអង់គ្លេសតាមវីដេអូ លោក Zelenskyy បាននិយាយថា “យើងនៅក្នុងប្រទេសអ៊ុយក្រែនក៏ចង់រស់នៅក្នុងជីវិតដូចដែលយើងធ្លាប់មានផងដែរ ជាពិសេសគឺការរីករាយនឹងសេរីភាពនៅរដូវក្តៅដ៏អស្ចារ្យនេះ” ។
លោកប្រធានាធិបតីបញ្ជាក់ទៀតថា “ប៉ុន្តែយើងមិនអាចធ្វើវាបាននោះទេ ដោយសារតែសង្គ្រាមដ៏អាក្រក់បំផុតកំពុងកើតឡើងនៅក្នុងប្រទេសរបស់យើង អ្វីដែលសំខាន់នោះគឺរុស្ស៊ីបានលួចសន្តិភាពរបស់យើង” ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេល ៤ ខែមកហើយ ចាប់តាំងពីផ្ទុះការវាយលុយកនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ៊ុយក្រែន ត្រូវការពេលមួយទសវត្សរ៍ដើម្បីបោសសម្អាតមីន និងគ្រឿងផ្ទុះ ក្នុងប្រទេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត