Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន សន្យាផ្តល់ អាវុធនុយក្លេអ៊ែរ ទៅឲ្យសម្ព័ន្ធមិត្ត (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងបញ្ជូនប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លីដែលមានសមត្ថភាពនុយក្លេអ៊ែរ ទៅឲ្យជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺ ប្រទេសបេឡារុស ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា ប្រព័ន្ធ Iskander-M អាចបាញ់មីស៊ីលផ្លោង ទាំងប្រភេទធម្មតា និងនុយក្លេអ៊ែរ។ ប្រព័ន្ធនេះមានរយៈចម្ងាយរហូតដល់ ៥០០គីឡូម៉ែត្រ។

ថ្លែងនៅក្នុងទីក្រុង St Petersburg លោក ពូទីន ក៏បាននិយាយផងដែរថា រុស្ស៊ីនឹងជួយបង្កើនសមត្ថភាពយន្តហោះចម្បាំងធុន SU-25 របស់បេឡារុស ដើម្បីឲ្យពួកគេអាចផ្ទុកអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិច បានកើនឡើងខ្លាំងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីពូទីន ក្នុងការលុកលុយប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈ។

ចាប់តាំងពីពេលនោះមក លោក ពូទីន បានធ្វើការលើកឡើងជារឿយៗពាក់ព័ន្ធអាវុធនុយក្លេអ៊ែរ ដែលអ្នកខ្លះនិយាយថា ជាការព្រមានដល់ប្រទេសលោកខាងលិចកុំឲ្យធ្វើអន្តរាគមន៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ប្រាប់ទីតាំងដែលត្រូវទម្លាក់គ្រាប់បែកមុនគេ ពេលសង្គ្រាមលោកលើកទី៣ ផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម