ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល G7 ចាប់ផ្តើម ខណៈពិភពលោកកំពុងជួបបញ្ហាយ៉ាងច្រើន
នៅថ្ងៃអាទិត្យទី២៦ ខែមិថុនានេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានស្វាគមន៍មេដឹកនាំនៃក្រុមប្រទេសប្រជាធិបតេយ្យមានទ្រពសម្បត្តិទាំងប្រាំពីរ មកកាន់កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅតំបន់ភ្នំ Bavarian ខណៈជំនួបកំពូលនេះ ត្រូវគ្របដណ្ដប់ដោយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន និងផលវិបាកដ៏ធំធេង រាប់ចាប់ពីកង្វះថាមពលរហូតដល់វិបត្តិស្បៀងអាហារ។

ការឡើងថ្លៃថាមពល និងតម្លៃអាហារពិភពលោក កំពុងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច បន្ទាប់ពីរុស្ស៊ីលុកលុយអ៊ុយក្រែន។
កាលពីថ្ងៃសុក្រ អង្គការសហប្រជាជាតិ បានព្រមានអំពីវិបត្តិអត់ឃ្លានជាសកលដែលមិនធ្លាប់មានពីមុនមករួមមាន បម្រែបម្រួលអាកាសធាតុ ឥទ្ធិពលរបស់ប្រទេសចិនកាន់តែខ្លាំងឡើង និងការកើនឡើងនៃរបបផ្តាច់ការក៏ត្រូវបានកំណត់នៅក្នុងរបៀបវារៈផងដែរ។

គេរំពឹងថា មេដឹកនាំ G7 នឹងព្យាយាមបង្ហាញពីការរួបរួមលើការគាំទ្រប្រទេសអ៊ុយក្រែនឲ្យបានយូរតាមដែលចាំបាច់ និងបង្កើនសម្ពាធលើវិមានក្រឹមឡាំង ថ្វីបើពួកគេនឹងចង់ចៀសវាងការដាក់ទណ្ឌកម្មដែលអាចបង្កឲ្យមានអតិផរណា និងធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិតម្លៃនៃការរស់នៅ ដែលប៉ះពាល់ដល់ប្រជាជនរបស់ពួកគេផ្ទាល់ក៏ដោយ។
មន្ត្រីសហភាពអឺរ៉ុបម្នាក់បាននិយាយថា សារសំខាន់ពី G7 នឹងជាការរួបរួម និងការសម្របសម្រួលនៃសកម្មភាព។

ស្របពេលជាមួយគ្នានោះ ប្រភពដែលដឹងអំពីបញ្ហានេះបានប្រាប់រ៉យទ័រថា ដៃគូ G7 គ្រោងនឹងយល់ព្រម ហាមឃាត់ការនាំចូលមាសពីប្រទេសរុស្ស៊ី។ ក្រោយមក ប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា មេដឹកនាំទាំងអស់មានការសន្ទនាគ្នាប្រកបដោយផ្លែផ្កា ពាក់ព័ន្ធតម្លៃលើការនាំចូលប្រេងពីរុស្ស៊ី។
បានគេរំពឹងដែរថា មេដឹកនាំ G7 នឹងពិភាក្សាអំពីជម្រើសសម្រាប់ការដោះស្រាយការកើនឡើងតម្លៃថាមពល និងជំនួសការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី។

កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅរមណីយដ្ឋាន Schloss Elmau នៅជើងភ្នំខ្ពស់បំផុតរបស់ប្រទេសអាល្លឺម៉ង់គឺ Zugspitze ដែលជាកន្លែងតែមួយ ពេលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំ G7 លើកចុងក្រោយក្នុងឆ្នាំ ២០១៥៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ដណ្តើមបានទីក្រុង Severodonetsk ទាំងស្រុងពី អ៊ុយក្រែន

-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង