Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកចង់ចុះឈ្មោះចូលប្រយុទ្ធឲ្យ រុស្ស៊ី នៅ អ៊ុយក្រែន ត្រូវធ្វើតាមលក្ខខណ្ឌ ៣ យ៉ាងនេះ

បានផុស

នៅ

ខណៈសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តពុះកញ្ជ្រោល និងបានអូសបន្លាយពេលច្រើនខែមកហើយនោះ ទាំងកងកម្លាំងទីក្រុងមូស្គូ និងទីក្រុងកៀវសុទ្ធតែបាត់បង់ធនធានរបស់ខ្លួន ហើយក៏កំពុងជ្រើសរើសទាហាន ក៏ដូចជាអ្នកស្ម័គ្រចិត្តសម្រាប់ការប្រយុទ្ធដែលកំពុងបន្តផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Russia បានឲ្យដឹងថា ទាហាន និងអ្នកស្ម័គ្រចិត្តរុស្ស៊ីដែលចង់ចុះឈ្មោះចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែនត្រូវធ្វើតាមលក្ខខណ្ឌ ៣ យ៉ាងគឺ ការចុះឈ្មោះតាមរយៈក្រសួងការពារជាតិ ការចុះឈ្មោះតាមរយៈឆ្មាំរុស្ស៊ីនៅតំបន់ Chechnya ឬចុះហត្ថលេខាជាមួយក្រុមបំបែកខ្លួនគាំទ្រវិមានក្រឹមឡាំងដែលគ្រប់គ្រងតំបន់ Luhansk និង Donetsk របស់អ៊ុយក្រែន ។

ទន្ទឹមនោះលោក Dmitry ជាទាហានជើងចាស់រុស្ស៊ីក្នុងសង្គ្រាម Chechen ឆ្នាំ ១៩៩០ ដែលទទួលការចុះឈ្មោះនេះបានប្រាប់ BBC Russia ថា ភាគច្រើននៃអ្នកស្ម័គ្រចិត្តដែលបានចុះឈ្មោះជាមួយគាត់នៅទីក្រុង Rostov នៃប្រទេសរុស្ស៊ី គឺជាមនុស្សដែលមានអាយុលើសពី ៤៥ ឆ្នាំ ។

ស្របពេលជាមួយគ្នានេះ វាក៏កើតឡើងផងដែរ បន្ទាប់ពីប្រទេសរុស្ស៊ីបានផ្តល់ប្រាក់បៀវត្សរ៍ថ្មីចំនួន ៤,០០០ ដុល្លារក្នុងមួយខែដល់ទាហានរុស្ស៊ីសម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែន ក្រោយបំពេញកាកត្វកិច្ចពេញលេញដូចជា បំផ្លាញយន្តហោះ និងរថក្រោះរបស់សត្រូវជាដើម ។

គួរបញ្ជាកក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៤ ខែមកហើយ បន្ទាប់ផ្ទុះការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

ចុចអាន ៖ ធ្លាយដំណឹង លោក Zelenky ត្រៀមបណ្ដេញប្រធានសេវាសន្តិសុខ អ៊ុយក្រែន ចេញពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម