ព័ត៌មានអន្ដរជាតិ
G7 ដាក់គោលដៅរកប្រាក់៦០០ប៊ីលានដុល្លារទប់ទល់នឹងគម្រោងយក្សរបស់ចិន
មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនានេះ បានសន្យារៃអង្គាសប្រាក់ឲ្យបាន៦០០ប៊ីលានដុល្លារអាមេរិកនៅក្នុងមូលនិធិសាធារណៈ និងឯកជនរយៈពេល៥ឆ្នាំដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធត្រូវការក្នុងប្រទេសកំពុងអភិវឌ្ឍ និងដើម្បីទប់ទល់នឹងមហាគម្រោងរបស់ប្រទេសចិន «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងបណ្តាមេដឹកនាំ G7 បានចាប់ផ្តើមដំណើរការជាថ្មីនូវមហាគម្រោងរបស់ពួកគេដែលបានដូរឈ្មោះថ្មីគឺ«ភាពជាដៃគូសម្រាប់ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធសកល»នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅ Schloss Elmau ភាគខាងត្បូង ប្រទេសអាល្លឺម៉ង់កាលពីចុងសប្តាហ៍នេះ។
លោក បៃដិន បាននិយាយថា អាមេរិកកៀរគរប្រាក់ឲ្យបានចំនួន២០០ប៊ីលានដុល្លារអាមេរិកជាជំនួយមូលនិធិសហព័ន្ធ និងការវិនិយោគឯកជនក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីឧបត្ថម្ភគាំទ្រដល់គម្រោងនានានៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលនឹងជួយដោះស្រាយការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយធ្វើឲ្យប្រសើរឡើងនូវវិស័យសុខាភិបាល សមភាពយ៉េនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
«ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់លាស់ នេះមិនមែនជាជំនួយ ឬសប្បុរសធម៌ទេ។ វាជាការវិនិយោគមួយដែលនឹងផ្តល់ផលចំណេញសម្រាប់អ្នកគ្រប់គ្នា»។ លោក ចូ បៃដិន មានប្រសាសន៍ និងបញ្ជាក់ថា វានឹងអនុញ្ញាតឲ្យបណ្តាប្រទេសនានាមើលឃើញនូវអត្ថប្រយោជន៍នៃភាពជាដៃគូដ៏រឹងមាំជាមួយប្រជាធិបតេយ្យ។
លោក បៃដិន បានបន្ថែមថា ទឹកប្រាក់រាប់រយលានដុល្លារអាមេរិកបន្ថែមទៀតអាចទទួលបានពីធនាគារអភិវឌ្ឍ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ និងស្ថាប័នផ្សេងៗទៀត។
ជាមួយគ្នានេះ លោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា អឺរ៉ុបនឹងកៀរគរប្រាក់ចំនួន៣០០ប៊ីលានដុល្លារអាមេរិកសម្រាប់គំនិតផ្តួចផ្តើមក្នុងរយៈពេលដូចគ្នាដើម្បីបង្កើនជម្រើសប្រកបដោយនិរន្តរភាពនឹងគម្រោងយក្ស«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»របស់ចិន ដែលលោកប្រធានាធិបតី ស៊ី ជិនពីង បានចាប់ផ្តើមតាំងពីឆ្នាំ២០១៣៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ