ព័ត៌មានអន្ដរជាតិ
ប្រទេស ណាតូ មួយនេះមិនចូលរួមដាក់ទណ្ឌកម្មប្រឆាំង រុស្ស៊ី ដាច់ខាត
ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មានតួកគីនៅលើជើងហោះហើរត្រឡប់ពីកិច្ចប្រជុំកំពូលអង្គការណាតូថា អាជ្ញាធរតួកគីនឹងមិនអាចចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីបានទេ ដោយសារតែទីក្រុងអង់ការ៉ាមិនអាចឲ្យពលរដ្ឋរបស់ខ្លួនគ្មានឧស្ម័នរុស្ស៊ីប្រើប្រាស់ឡើយ ។
លោក Erdogan បានប្រាប់កាសែត Hurriyet ថា “ទាក់ទងនឹងការដាក់ទណ្ឌកម្ម យើងកំពុងសិក្សាគោលការណ៍ណែនាំមួយចំនួនរបស់អង្គការសហប្រជាជាតិ ប៉ុន្តែកុំភ្លេចថា យើងមិនអាចចោលទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ីបាននោះទេ ជាពិសេសយើងកំពុងប្រើប្រាស់ឧស្ម័នពីរុស្ស៊ី” ។
លោកប្រធានាធិបតីបញ្ជាក់ថា “ឧស្ម័នធម្មជាតិដែលយើងប្រើប្រាស់បានមកពីប្រទេសរុស្ស៊ី ក្រៅពីនោះ យើងក៏កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu របស់យើងជាមួយប្រទេសរុស្ស៊ីផងដែរ ។ យើងត្រូវការពារប្រជាជនរបស់យើង ទី១ ខ្ញុំមិនអាចទុកពលរដ្ឋរបស់ខ្ញុំឲ្យកកក្នុងរដូវរងាទេ ហើយទី២ ខ្ញុំមិនអាចចាប់ផ្តើមឧស្សាហកម្មរបស់យើងឡើងវិញទាំងស្រុងបានភ្លាមៗនោះទេ” ។
លោក Erdogan បានរំលឹកឡើងវិញថា “អាជ្ញាធរសាធារណៈរដ្ឋគួរតែការពារពលរដ្ឋរបស់ពួកគេ ។ យើងមានប្រទេសមួយដែលមានប្រជាជនចំនួន ៨៥ លាននាក់ ហើយមានកាតព្វកិច្ចគ្រប់បែបយ៉ាងដើម្បីការពារពួកគេ ។ លើសពីនេះ យើងក៏បានបញ្ជូនឡានដឹកទំនិញចំនួន ៥៦ គ្រឿងជាមួយនឹងជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែនផងដែរ ហើយយើងក៏ផ្គត់ផ្គង់ពួកគេទាំងអាហារ សំលៀកបំពាក់ និងឱសថជាដើម” ។
ជាចុងក្រោយទីក្រុងអង់ការ៉ាបាននិយាយម្តងហើយម្តងទៀតថា តួកគីមិនមានចេតនាចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទេដើម្បីកុំឲ្យខូចសេដ្ឋកិច្ចផ្ទាល់ខ្លួន ហើយក៏ទុកច្រកបើកចំហនៃការសន្ទនាជាមួយសហព័ន្ធរុស្ស៊ីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ្នកចង់ចុះឈ្មោះចូលប្រយុទ្ធឲ្យ រុស្ស៊ី នៅ អ៊ុយក្រែន ត្រូវធ្វើតាមលក្ខខណ្ឌ ៣ យ៉ាងនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៥ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ