Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន អំពាវនាវឲ្យប្រជាជន ៣៧លាននាក់ បិទភ្លើង (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃចន្ទទី២៧ខែមិថុនានេះ រដ្ឋាភិបាលជប៉ុន បានជំរុញឲ្យអ្នកក្រុងតូក្យូ និងអ្នករស់នៅតំបន់ជុំវិញនោះប្រមាណ ៣៧លាននាក់ ប្រើប្រាស់អគ្គិសនីតិចជាងមុន ខណៈខ្លួនព្រមានថា ការផ្គត់ផ្គង់នឹងមានភាពតានតឹងស្របពេលប្រទេស ប្រឈមនឹងរលកកម្តៅ។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម រំពឹងថា តម្រូវការថាមពលនឹងជួបប្រទះបញ្ហាធ្ងន់ធ្ងរនៅរសៀលនេះ (ម៉ោងក្នុងស្រុក)។ ក្រសួងនិយាយថា មនុស្សគួរតែបិទភ្លើងដែលមិនចាំបាច់ ប៉ុន្តែនៅតែអាចប្រើម៉ាស៊ីនត្រជាក់ ដើម្បីចៀសវាងការឡើងកម្តៅ។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រុមមន្ត្រីបានព្រមានអំពីការកាត់ផ្តាច់ចរន្តអគ្គិសនី នៅពេលសីតុណ្ហភាពកើនឡើងខ្លាំង។

កាលពីចុងសប្តាហ៍ សីតុណ្ហភាពនៅកណ្តាលទីក្រុងតូក្យូ បានកើនឡើងលើស ៣៥អង្សា ខណៈទីក្រុង Isesaki ភាគពាយ័ព្យនៃរាជធានីមានសីតុណ្ហភាពខ្ពស់បំបែកកំណត់ត្រា ៤០.២អង្សាសេ។ នោះគឺជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងខែមិថុនា សម្រាប់ប្រទេសជប៉ុន។

ខែមិថុនា គឺជាការចាប់ផ្តើមនៃរដូវក្តៅនៅក្នុងប្រទេសជប៉ុន ដោយសីតុណ្ហភាពជាធម្មតាក្នុងខែនេះគឺស្ថិតនៅក្រោម ៣០ អង្សាសេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី២៦ខែមិថុនា ក្រសួងនិយាយថា សមត្ថភាពផលិតអគ្គិសនី ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៣,៧% នៅរសៀលថ្ងៃចន្ទក្នុងទីក្រុង តូក្យូ និងខេត្តជុំវិញចំនួនប្រាំបី។

រដ្ឋាភិបាលបានស្នើឲ្យប្រជាជនបិទភ្លើងដែលមិនចាំបាច់រយៈពេល៣ម៉ោង ចាប់ពីម៉ោង ១៥:០០ ទៅ ហើយប្រើប្រាស់ម៉ាស៊ីនត្រជាក់ឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសជប៉ុន មិនដំណើរការរលូនឡើយ ចាប់តាំងពីការរញ្ជួយដីនៅក្នុងតំបន់ភាគឦសានរបស់ខ្លួនកាលពីខែមីនា បានបង្ខំឲ្យរោងចក្រថាមពលនុយក្លេអ៊ែរមួយចំនួនត្រូវផ្អាកប្រតិបត្តិការ។

ក្រុមមន្ត្រីក៏បានបិទរោងចក្រឥន្ធនៈហ្វូស៊ីលដែលមានវ័យចំណាស់មួយចំនួនផងដែរ ក្នុងការប៉ុនប៉ងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កាន់តែតានតឹង! នាវាចម្បាំងរុស្ស៊ី និងចិន ត្រូវគេប្រទះឃើញ នៅជិតប្រទេស ជប៉ុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៣៨ វិនាទី មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម