ព័ត៌មានអន្ដរជាតិ
ថតជាប់ស្តែងៗ បាក់កន្លែងអង្គុយទស្សនាការប្រកួតគោជល់នៅ កូឡុំប៊ី ស្លាប់មនុស្ស ៤នាក់ របួសជាង ៣០០នាក់
មនុស្សចំនួន៤នាក់បានស្លាប់ និងជាង៣០០នាក់រងរបួស បន្ទាប់ពីកន្លែងអង្គុយទស្សនាការប្រកួតគោជល់ បានបាក់អំឡុងពេលប្រកួតនៅកណ្តាលប្រទេស កូឡុំប៊ី។

វីដេអូ បង្ហាញពីកន្លែងទស្សនាកម្ពស់៣ជាន់ធ្វើពីឈើ ដែលពោរពេញទៅដោយអ្នកទស្សនាបានបាក់នៅកីឡដ្ឋានក្នុងទីក្រុង El Espinal នៃតំបន់ Tolima។

អភិបាលក្រុង Tolima លោក Jose Ricardo Orozco បាននិយាយថា អ្នកស្លាប់រួមមានស្ត្រីពីរនាក់ បុរសម្នាក់ និងកុមារម្នាក់ ខណៈមន្ត្រីសុខាភិបាលក្នុងតំបន់និយាយថា មន្ទីរពេទ្យបានព្យាបាលមនុស្សចំនួន ៣២២ នាក់ ដោយក្នុងនោះមាន ៤នាក់កំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់។

ព្រឹត្តិការណ៍ “Corraleja” កាលពីថ្ងៃអាទិត្យទី២៦ខែមិថុនា គឺជាផ្នែកមួយនៃការប្រារព្ធពិធីបុណ្យ San Pedro ដ៏ពេញនិយម។

ប្រធានាធិបតីផុតអាណត្តិលោក Ivan Duque បាននិយាយថា នឹងមានការស៊ើបអង្កេតមួយ ខណៈប្រធានាធិបតីជាប់ឆ្នោត Gustavo Petro បានជំរុញឲ្យមន្ត្រីក្នុងតំបន់ ហាមឃាត់ព្រឹត្តិការណ៍បែបនេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលគ្រោះថ្នាក់បែបនេះ កើតឡើង។
កាលពីថ្ងៃសៅរ៍ មនុស្សជាច្រើននាក់បានរងរបួសក្នុងអំឡុងព្រឹត្តិការណ៍ Corralejas នៅក្រុង El Espinal។ ចំណែកកាលពីដើមខែនេះ មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានគោឈ្មោលជល់អំឡុងព្រឹត្តិការណ៍ដូចនេះ នៅទីក្រុង Repelon៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ