ព័ត៌មានអន្ដរជាតិ
ណាតូ បង្កើនកម្លាំងទ័ពប្រុងជើងការខ្ពស់ ពី ៤ម៉ឺនដល់ ៣០ម៉ឺននាក់ (មានវីដេអូ)
អង្គការណាតូ នឹងបង្កើនចំនួនកងកម្លាំងប្រុងជើងការខ្ពស់ពី ៤០ ០០០នាក់ទៅដល់ ៣០០ ០០០ នាក់ដែលជាផ្នែកនៃការកែកុនធំបំផុតចំពោះផ្នែកការពាររបស់សម្ព័ន្ធភាពនេះ ចាប់តាំងពីសង្គ្រាមត្រជាក់មក។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានបញ្ជាក់ដែរថា សម្ព័ន្ធភាព នឹងពង្រីកការដាក់ពង្រាយកងទ័ពនៅតាមបណ្តាប្រទេសណាតូ ដែលស្ថិតនៅជិតបំផុតជាមួយរុស្ស៊ី។
ការសម្រេចចិត្ត នឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយនៃសម្ព័ន្ធភាពណាតូ ដែលមានសមាជិក៣០ប្រទេស ក្នុងសប្តាហ៍នេះនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ ខណៈជំនួបនេះនឹងប្រព្រឹត្តទៅក្រោមស្រមោលនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោក Stoltenberg និយាយថា “យើងនឹងផ្លាស់ប្តូរកម្លាំងឆ្លើយតបរបស់អង្គការណាតូ ហើយបង្កើនចំនួនកងទ័ពប្រុងជើងការខ្ពស់របស់យើង ឲ្យលើសពី ៣០០ ០០០នាក់”។
គួរបញ្ជាក់ថា កងទ័ពឆ្លើយតបរបស់អង្គការណាតូបច្ចុប្បន្ន មានទាហាន នាវិក និងកងកម្លាំងអាកាសប្រមាណ ៤០ ០០០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ កូរ៉េខាងជើង ចោទអាមេរិក ថា កំពុងបង្កើត ណាតូអាស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ