ព័ត៌មានអន្ដរជាតិ
លើកដំបូងហើយ! អ៊ុយក្រែន ប្រើរ៉ុកកែតផ្តល់ដោយអាមេរិក បាញ់សម្លាប់កងទ័ពរុស្ស៊ី រាប់សិបនាក់
ទីក្រុង កៀវ និយាយថា ទាហានរុស្សីរាប់សិបនាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើកដំបូងមិនធ្លាប់មានរបស់អ៊ុយក្រែនលើប៉ុស្តិ៍បញ្ជាការមួយរបស់លោក ពូទីន ដោយប្រើរ៉ុកកែត រយៈចម្ងាយឆ្ងាយរបស់អាមេរិក។

មេបញ្ជាការបាននិយាយថា ទាហានរុស្ស៊ីយ៉ាងតិច ៤០នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធ HIMARS របស់អាមេរិក ដើម្បីបំផ្ទុះមូលដ្ឋាននៅជិតទីក្រុង Izyum ក្នុងតំបន់ Donbas។
វីដេអូដែលបង្ហោះកាលពីចុងសប្តាហ៍ បានបង្ហាញពីលទ្ធផលនៃការវាយប្រហារ រួមទាំងអគារដែលត្រូវបានបំផ្ទុះ និងរថយន្តធុនធំមានសញ្ញាអក្សរ “Z” ឆេះយ៉ាងសន្ធោសន្ធៅផងដែរ។

មេបញ្ជាការទីក្រុង កៀវ និយាយថា ការវាយប្រហារនេះ បានបំផ្ទុះសាលារៀន Izyum Lyceum No2 ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានរបស់កងកម្លាំងរុស្ស៊ី។
អ៊ុយក្រែន និយាយថា ទាហានរុស្ស៊ីទាំង៤០នាក់ដែលស្លាប់ គឺមកពីអង្គភាពលេខ ៨៩៤២៥ នៃស្រុកយោធាខាងលិច។

ស្របពេលជាមួយគ្នានោះ រុស្ស៊ីបានទទួលស្គាល់ការវាយប្រហារនេះ ហើយសារភាពថា ជាការវាយប្រហារដោយប្រព័ន្ធរ៉ុកកែត HIMARS ប៉ុន្តែនិយាយថា វាបានវាយប្រហារទៅលើមន្ទីរពេទ្យ និងសម្លាប់ជនស៊ីវិលពីរនាក់។
គួរបញ្ជាក់ថា អាមេរិកបានចាប់ផ្តើមបញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយដ៏ទំនើប ទៅឲ្យប្រទេសអ៊ុយក្រែនកាលពីដើមខែនេះ បន្ទាប់ពីមានការស្នើសុំម្តងហើយម្តងទៀតពីទីក្រុង កៀវ ដែលនិយាយថា ខ្លួនត្រូវការសព្វាវុធដើម្បីទប់ទល់ជាមួយរុស្ស៊ី នៅក្នុងតំបន់ Donbas៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី បាញ់ស្រោចមីស៊ីលលើរដ្ឋធានី កៀវ ជាលើកដំបូង ក្នុងរយៈពេល ៣សប្តាហ៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ