Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយឧស្ម័នពុលនៅកំពង់ផែ ហ្ស៊កដានី សម្លាប់មនុស្ស១១នាក់ របួសជាង ២៥០នាក់

បានផុស

នៅ

ការលេចធ្លាយឧស្ម័នក្លរីនពុល នៅឯកំពង់ផែសមុទ្រក្រហម Aqaba របស់ប្រទេស ហ្ស៊កដានី បានសម្លាប់មនុស្សចំនួន ១១ នាក់ និងជាង ២៥០ នាក់ផ្សេងទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​​និយាយ​ថា កុងតឺន័រ​ផ្ទុក​សារធាតុ​គីមី​មួយ ​បាន​ធ្លាក់​ ពេល​កំពុង​ដឹក​ជញ្ជូន​ដោយ​សារតែមានបញ្ហាបច្ចេកទេសជាមួយ ​រថយន្ត​ស្ទូច​។

វីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញ​កុងតឺន័រ កំពុង​ត្រូវ​បានស្ទូច​ឡើង ប៉ុន្តែ​ភ្លាមៗ​នោះ ​បាន​ធ្លាក់​ទៅ​លើ​កប៉ាល់​មួយគ្រឿង ហើយ​​ផ្ទុះតែម្តង។

ឧស្ម័នពណ៌លឿងយ៉ាងក្រាស់ ត្រូវបានគេឃើញរីកសាយភាយ ពាសពេញដី ដោយបង្ខំឲ្យមនុស្សរត់ទៅរកសុវត្ថិភាព។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, អ្នករងរបួសចំនួន ១៩៩ នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ដោយសារប៉ះពាល់ជាមួយសារធាតុគីមី។ អ្នកខ្លះត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្លរីន គឺជាសារធាតុគីមីដែលប្រើក្នុងវិស័យឧស្សាហកម្ម និងក្នុងផលិតផលសម្អាតក្នុងផ្ទះ។ វាជាឧស្ម័នពណ៌លឿងលាយបៃតង នៅសីតុណ្ហភាព និងសម្ពាធធម្មតា.

នៅពេលដែលឧស្ម័នក្លរីនត្រូវបានស្រូបចូល លេប ឬប៉ះនឹងស្បែក វាមានប្រតិកម្មជាមួយនឹងទឹកដើម្បីបង្កើតអាស៊ីតដែលបំផ្លាញកោសិកាក្នុងរាងកាយ។ ការ​ស្រូប​យក​សារធាតុ​ក្លរីន​ក្នុង​កម្រិត​ខ្ពស់​ ធ្វើឲ្យ​មាន​ជាតិ​ទឹក​ឡើងខ្លាំង​ក្នុង​សួត ដែល​ជា​ស្ថានភាព​គំរាមកំហែងដល់​អាយុ​ជីវិត ឬ​គេ​ស្គាល់​ថា​ជា​ជំងឺ​ ស្ទះ​សួត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រជាជនអាមេរិក ត្រឹម ១១% ប៉ុណ្ណោះ ដែលស្តីបន្ទោសលោក ពូទីន ចំពោះ ការឡើងថ្លៃឧស្ម័ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម