Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ យកសង្គ្រាមនៅ អ៊ុយក្រែន ផ្លាស់ប្ដូរយុទ្ធសាស្រ្តដឹកនាំរៀងរាល់ ១០ ឆ្នាំម្ដង

បានផុស

នៅ

មេដឹកនាំអង្គការណាតូកំពុងពិនិត្យមើលទៅលើសង្រ្គាមនៅអ៊ុយក្រែនដើម្បីផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ ជាពិសេសយកបញ្ហានេះដាក់ក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុង Madrid នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំ​នៃ​សម្ព័ន្ធភាព​បាន​បង្កើត​គំនិត​យុទ្ធសាស្ត្រ​រៀងរាល់ ១០ ឆ្នាំ​ម្តង​ ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមត្រជាក់ បន្ទាប់ពីយុទ្ធសាស្ត្រចុងក្រោយបំផុតត្រូវបានអនុម័តនៅកិច្ចប្រជុំកំពូលទីក្រុង Lisbon ក្នុងឆ្នាំ ២០១០ ខណៈក្រុមប្រទេសបច្ចុប្បន្ននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយក្នុងទីក្រុង Madrid ដែលនឹងដឹកនាំពួកគេសម្រាប់ការផ្លាស់ប្ដូរយុទ្ធសាស្ត្ររយៈពេល ១០ ឆ្នាំខាងមុខ ។

ទន្ទឹមនោះអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​នេះ​នឹង​លែង​ពណ៌នា​រុស្ស៊ី​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទៀត​ហើយ ហើយសម្ព័ន្ធមិត្តរបស់យើងចាត់ទុករុស្ស៊ីថាជាការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់ចំពោះសន្តិសុខរបស់យើង ។

ស្របពេលជាមួយគ្នានេះ អង្គការណាតូក៏នឹងបង្កើនចំនួនកងកម្លាំងប្រុងជើងការខ្ពស់ពី ៤០,០០០ នាក់ទៅដល់ ៣០០,០០០ នាក់ដែលជាការកែកុនធំបំផុតចំពោះផ្នែកការពាររបស់សម្ព័ន្ធភាពនេះ ចាប់តាំងពីសង្គ្រាមត្រជាក់មក ។

គួរបញ្ជាក់ថា គំនិតយុទ្ធសាស្ត្រនេះនឹងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលបង្កឡើងដោយប្រទេសចិន ហើយក៏​ជា​លើក​ដំបូង​ដែល​មេដឹកនាំ​ណាតូ​បាន​អញ្ជើញ​ប្រមុខ​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ឲ្យ​ចូលរួម​ក្នុង​កិច្ចចរចានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តំបន់ Kaliningrad ក្លាយជាចំណុចវិបត្តិថ្មីរវាងរុស្ស៊ី និងលោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១២ នាទីutes មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

ព័ត៌មានជាតិ៤៦ នាទីutes មុន

ខេត្តកំពង់ចាម ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំជាងមុន

សេចក្ដីជូនដំណឹង៥៤ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

Sokha Hotels

ព័ត៌មានពេញនិយម