ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុប ៤២៧នាក់ ខណៈខេត្ត ២២ កំពុងប្រកាសអាសន្ន
រដ្ឋាភិបាលថៃ នៅរសៀលថ្ងៃអង្គារ៍នេះ បានអះអាងបន្តរកឃើញករណីអ្នកផ្ទុកកូវីដ ១៩ ថ្មីសរុបដល់ទៅ ៤២៧នាក់បន្ថែមទៀត នាំឲ្យតួលេខឆ្លងសរុបក្នុងប្រទេសនេះ កើនដល់ ៥៧១៦នាក់ ស្របពេលពលរដ្ឋសរុប ២២ខេត្ត បានរកឃើញជាប់ពាក់ព័ន្ធរលករាតត្បាតក្នុងផ្សារបង្គានៅខេត្ត សាមុត សាខុន។
យោងតាមអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលជំងឺកូវីដ ១៩ របស់ប្រទេសនេះ លោក Taweesilp Visanuyothin បាននិយាយថា ក្នុងចំណោមករណីរកឃើញថ្មី ៤២៧នាក់ មាន ៣៩៧នាក់ជាពលរកចំណាកស្រុកមកពីប្រទេសភូមា ១៤នាក់ជាពលរដ្ឋថៃ មកពីក្រៅប្រទេស និង ១៦នាក់ផ្សេងទៀត ជាអ្នកពាក់ព័ន្ធរលករាតត្បាតក្នុងផ្សារបង្គារនៅសាមុត សាខុន ផ្ទាល់តែម្តង។
គិតត្រឹមថ្ងៃអង្គារ៍នេះដែល ពលរដ្ឋថៃក្នុងខេត្តជាច្រើន សុទ្ធតែរកឃើញឆ្លងកូវីដ ដោយពាក់ព័ន្ធការផ្ទុះនៅផ្សារបង្គារ ក្នុងនោះមានខេត្ត សារាបុរី ខេត្តផាធំថានី ខេត្តសាមុតប្រាកាន ខេត្តឆាឆឹងសៅ ខេត្តណាខុនផាធំ ខេត្តផេតឆាបុរី និងខេត្តយូតារ៉ាទីត។
លោកវេជ្ជបណ្ឌិត Taweesilp បញ្ជាក់ទៀតថា នៅមានអ្នកពាក់ព័ន្ធផ្សារគ្រឿងសមុទ្រខាងលើប្រមាណជាង ១ពាន់នាក់ទៀត មកពីខេត្តសរុប ២២ ដែលសុទ្ធសឹងជាអ្នកជួញដូរបង្គារជាមួយខេត្តសាមុត សាខុន សុទ្ធតែកំពុងស្ថិតក្រោមការតាមដាន ខណៈអ្នកពាក់ព័ន្ធនឹងពួកគេក៏ត្រូវធ្វើតេស្តដូចគ្នា៕
ត្រឹមរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ប្រទេសថៃ បានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុបជាង ១៣០០នាក់ ប៉ុន្តែជាសំណាងល្អ តួលេខអ្នកស្លាប់ក្នុងប្រទេសនេះ មិនមានការកើនឡើងនោះឡើយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី