Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា កំណត់ការលក់ប្រេងឥន្ធនៈតែសេវាកម្មសំខាន់ៗប៉ុណ្ណោះ ហើយឲ្យ ប្រជាជនធ្វើការពីផ្ទះ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនស្រីលង្កាលោក Bandula Gunawardena បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរស្រីលង្កាបានកំណត់ការលក់ប្រេងឥន្ធនៈចំពោះតែសេវាកម្មសំខាន់ៗប៉ុណ្ណោះដើម្បីទប់ទល់នឹងការខ្វះខាតប្រេងឥន្ធនៈសាជាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gunawardena បាននិយាយថា “គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តផ្តល់ប្រេងឥន្ធនៈសម្រាប់តែសេវាកម្មសំខាន់ៗប៉ុណ្ណោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១០ ខែកក្កដា ហើយលោកក៏​បាន​ជំរុញឲ្យ​និយោជិត​ទាំង​សាធារណៈ និង​ឯកជន​ដាក់​ពាក្យ​ធ្វើ​ការ​តាម​ផ្ទះ​រហូត​ដល់​ថ្ងៃបញ្ចប់ការកំណត់” ។

លោក Gunawardena បានបញ្ជាក់ថា ប្រេងឥន្ធនៈនឹងត្រូវបានផ្គត់ផ្គង់សម្រាប់តែសេវាសំខាន់ៗដូចជា វិស័យសុខាភិបាល ការដឹកជញ្ជូនម្ហូបអាហារ វិស័យកសិកម្ម និងមន្ទីរពេទ្យ ។

បច្ចុប្បន្នស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចអាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ ។ នៅពាក់កណ្តាលខែមេសា ស្រីលង្កាបានសងបំណុលបរទេសរបស់ខ្លួនជាបណ្តោះអាសន្ន ហើយពេលនេះកំពុងរង់ចាំការរៀបចំរចនាសម្ព័ន្ធឡើងវិញក្រោមកម្មវិធីកែសម្រួលសេដ្ឋកិច្ចដែលគាំទ្រដោយ IMF ខណៈបំណុលបរទេសរបស់ប្រទេសស្រីលង្កាត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥១ ពាន់លានដុល្លារ ។

វិបត្តិសេដ្ឋកិច្ចនេះបណ្តាលមកពីកង្វះរូបិយប័ណ្ណបរទេសដែលបណ្តាលមកពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ អំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដោយធ្វើឲ្យប្រទេសនេះមិនអាចទិញប្រេងឥន្ធនៈគ្រប់គ្រាន់ ហើយប្រជាជនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងឧស្ម័ន ខណៈតំបន់ជាច្រើនប្រឈមនឹងការដាច់ចរន្តអគ្គិសនីជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម