ព័ត៌មានអន្ដរជាតិ
រកឃើញជនចំណាកស្រុក ៤៦នាក់ស្លាប់ ក្នុងរថយន្តដឹកទំនិញនៅរដ្ឋ Texas
មនុស្សចំនួន៤៦នាក់ ត្រូវបានគេរកឃើញ ស្លាប់ក្នុងរថយន្តដឹកទំនិញមួយគ្រឿង ដែលគេបោះបង់ចោលនៅជាយក្រុង San Antonio នៃរដ្ឋ Texas នៅថ្ងៃអង្គារទី ២៨ខែមិថុនានេះ។
មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា មនុស្សចំនួន ១៦ នាក់ ក្នុងនោះមានកុមារ ៤ នាក់ ក៏ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យផងដែរ។
អ្នករស់រានមានជីវិត មានអាការក្តៅរាងកាយដូចភ្លើង ហើយមានបញ្ហាដាច់សរសៃឈាមខួរក្បាលនិងអស់កម្លាំងខ្សោះខ្លួន។
ទីក្រុង San Antonio ដែលមានចម្ងាយ ២៥០គីឡូម៉ែត្រ ពីព្រំដែនអាមេរិក-ម៉ិកស៊ិក គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់អ្នករត់ពន្ធមនុស្ស។
អ្នកជួញដូរមនុស្ស តែងតែប្រើប្រាស់រថយន្តដឹកទំនិញ ដើម្បីដឹកជញ្ជូនជនចំណាកស្រុកមិនមានឯកសារ បន្ទាប់ពីជួបពួកគេនៅតំបន់ដាច់ស្រយាល ពេលដែលពួកគេព្យាយាមឆ្លងចូលទៅក្នុងសហរដ្ឋអាមេរិក។
ប្រធានក្រុមពន្លត់អគ្គិភ័យទីក្រុង San Antonio លោក Charles Hood បានប្រាប់អ្នកយកព័ត៌មានថា ក្រុមសង្គ្រោះបន្ទាន់ ដំបូងបានទៅដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ១៨:០០ (ម៉ោងក្នុងស្រុក) បន្ទាប់ពីទទួលរបាយការណ៍អំពីសាកសពមនុស្ស។ លោកបន្ថែមថា រថយន្តដែលអ្នកបើកទុកចោលនោះ គឺគ្មានម៉ាស៊ីនត្រជាក់ និងគ្មានទឹកផឹកនៅខាងក្នុងនោះទេ។
អាកាសធាតុនៅទីក្រុង San Antonio គឺក្តៅខ្លាំងបំផុតក្នុងរដូវនេះ ដោយសីតុណ្ហភាពនៅទីនោះ ឡើងដល់ ៣៩.៤អង្សាសេ កាលពីថ្ងៃចន្ទ។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយថា ជនជាតិហ្គាតេម៉ាឡាពីរនាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ សញ្ជាតិរបស់ជនរងគ្រោះផ្សេងទៀត មិនទាន់ដឹងច្បាស់នៅឡើយទេ។
មនុស្សបីនាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ហើយការស៊ើបអង្កេតត្រូវបានប្រគល់ទៅឲ្យភ្នាក់ងារសហព័ន្ធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជនចំណាកស្រុក ១២ នាក់ ជាប់ក្នុងព្រំដែន តួកគី និង ក្រិក ត្រជាក់រហូតស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ