ព័ត៌មានអន្ដរជាតិ
ចិន បារម្ភខ្លាំង អំពីគោលគំនិតយុទ្ធសាស្ត្រថ្មី របស់ ណាតូ
ឯកអគ្គរដ្ឋទូតចិនប្រចាំ អង្គការសហប្រជាជាតិ (UN) លោក Zhang Jun បាននិយាយក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីវិបត្តិអ៊ុយក្រែនថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីគោលគំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការណាតូ ហើយជំរុញឲ្យសម្ព័ន្ធភាពមួយនេះ ពិចារណាឡើងវិញនូវជំហររបស់ខ្លួន។

លោក Zhang បាននិយាយកាលពីថ្ងៃអង្គារទី២៨ខែមិថុនាថា “ប្រទេសចិន យកចិត្តទុកដាក់ ខ្លាំងបំផុតចំពោះការកែសម្រួលយុទ្ធសាស្ត្ររបស់អង្គការណាតូ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់គោលនយោបាយ នៃអ្វីដែលគេហៅថា គំនិតយុទ្ធសាស្ត្រ”។
ចិន ក៏បានជំរុញអង្គការណាតូ កុំឲ្យបង្កើតសង្រ្គាមត្រជាក់ថ្មី ឬដាក់កំហុសលើអ្នកដទៃ ដោយសារតែសកម្មភាពរបស់អង្គការនេះ នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។

លោក Zhang និយាយថា “យើងជំរុញឲ្យអង្គការណាតូ រៀនមេរៀនរបស់ខ្លួន ហើយកុំឲ្យប្រើវិបត្តិនៅអ៊ុយក្រែន ជាលេសដើម្បីបង្កឲ្យមានការប្រឈមមុខដាក់គ្នាជុំវិញពិភពលោក ឬបង្កសង្រ្គាមត្រជាក់ថ្មី”។
ប្រទេសចិន បានអះអាងឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅអ៊ុយក្រែន និងគាំទ្រការចរចារវាងទីក្រុងកៀវ និងក្រុងម៉ូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ទីបំផុត តួកគី យល់ព្រមឲ្យ ហ្វាំងឡង់ និង ស៊ុយអែត ចូល ណាតូ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ