Connect with us

ព័ត៌មានអន្ដរជាតិ

​អង់គ្លេស ថា សង្គ្រាម អ៊ុយក្រែន នឹងមិនផ្ទុះឡើងទេ បើលោក ពូទីន ជាមនុស្សស្រី

បានផុស

នៅ

នាយក​រដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅប្រទេសអាល្លឺម៉ង់ថា លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប្រសិនបើគាត់ជាមនុស្សស្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Johnson ​បាន​ពណ៌នា​ជម្លោះ​នេះ​ថា​ជា​រឿង​ឆ្កួតឡប់ ហើយ​បាន​ប្រាប់​ទូរទស្សន៍​អាល្លឺម៉ង់ ZDF ថា  “​ប្រសិនបើ ​ពូទីន ​ជា​មនុស្ស​ស្រី ច្បាស់ណាស់សង្គ្រាមនៅអ៊ុយក្រែននឹងមិនផ្ទុះឡើងនោះទេ ប៉ុន្តែពេលនេះគាត់ជាបុរសពិសពុល ជាពិសេសអ្វីដែលគាត់កំពុងធ្វើនៅអ៊ុយក្រែន” ។

លោកក៏បានស្នើដែរថា គួរតែមានស្ត្រីកាន់តែច្រើនឡើងកាន់អំណាច ហើយអំពាវនាវឲ្យលោកខាងលិចត្រូវតែគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវគ្រប់យុទ្ធសាស្ត្រយោធារបស់ខ្លួន ដើម្បីជួយផ្លាស់ប្តូរថាមពលនៃជម្លោះ និងដើម្បីឲ្យលោក Zelensky ស្ថិតក្នុងស្ថានភាពល្អបំផុត ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋ Donetsk និង Luhansk បានស្នើសុំជំនួយដើម្បីការពារពួកគេពីការវាយប្រហារកាន់តែខ្លាំងដោយកងទ័ពអ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ី​បាន​និយាយ​ថា គោលដៅ​របស់ទីក្រុងមូស្គូគឺ​ធ្វើ​ឲ្យ​តំបន់គ្មាន​យោធា និង​បំបាត់លទ្ធិ​ណាហ្ស៊ី​អ៊ុយក្រែន ហើយគោលដៅតែមួយគត់របស់រុស្ស៊ីគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ជាពិសេសគឺដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ Donbass ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសចង់បានតំបន់ Kaliningrad ប្រយ័ត្នម៉ត់ដូចក្នុងម៉ាស៊ីន កិនសាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម