ព័ត៌មានអន្ដរជាតិ
ឡាវ ចាប់បានកញ្ឆាជិត ១ តោន ត្រៀមដឹកឆ្លងទន្លេមេគង្គទៅ ថៃ
ប៉ូលិសខេត្ត Khammuan របស់ប្រទេសឡាវចាប់បានកញ្ឆាក្រៀមជិត ១ តោនដែលឈ្មួញកំពុងដឹកជញ្ជូនតាមទូកត្រៀមឆ្លងទន្លេមេគង្គទៅកាន់ប្រទេសថៃ ។

ការចាប់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីប៉ូលិសស្រុក Hin Bun ខេត្ត Khammuan បានដាក់កម្លាំងចុះតាមចាប់មុខសញ្ញាដែលជាក្រុមជួញដូរគ្រឿងញៀននៅសង្កាត់ Ban Phon Kho ស្រុក Hin Bun ខេត្ត Khammuan រហូតដល់ម៉ោង ៣ទៀបភ្លឺ ទើបឃើញក្រុមជនសង្ស័យដឹកជញ្ជូនគ្រឿងញៀនប្រភេទកញ្ឆាក្រៀមតាមទូកត្រៀមដឹកឆ្លងកាត់ទន្លេមេគង្គទៅកាន់ប្រទេសថៃ ។

ភ្លាមៗនោះកម្លាំសមត្ថកិច្ចបានចូលធ្វើការឡោមព័ទ្ធ និងចាប់ខ្លួនតែម្តង ហើយសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទកញ្ឆាក្រៀមចំនួន ២៤ បេធំៗ មានទម្ងន់សរុប ៩៣៩ គីឡូក្រាម រថយន្តតូយ៉ូតាវីហ្គោ ១ គ្រឿង ម៉ូតូ ១ គ្រឿង ទូក ១ គ្រឿង និងទូរស័ព្ទដៃ ១ គ្រឿង ។

បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានស៊ីឈ្នួលដឹកជញ្ជូនកញ្ឆាទាំងនេះឆ្លងកាត់ទៅប្រទេសថៃ ដោយទទួលបានប្រាក់ឈ្នួលចំនួន ៣,០០០ បាត ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ ឡាវ គ្រោងលក់អគ្គិសនីរាប់ពាន់មេហ្គាវ៉ាត់ឲ្យប្រទេស ៣ នៅអាស៊ាន រួមទាំង កម្ពុជា ផងដែរ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង