Connect with us

ព័ត៌មានអន្ដរជាតិ

WHO អះអាងកូរ៉េខាងជើង ពិតជាគ្មាន​ជំងឺកូវីដ ១៩ មែន!

បានផុស

នៅ

គិត​ចាប់​ពី​ពិភពលោក​ផ្ទុះ​រាតត្បាត​ជំងឺកូវីដ ១៩ អំឡុង​ខែ​មករា រហូត​មក​ទល់​នឹង​ពេល​នេះ ប្រទេស​កូរ៉េខាងជើង តែ​ជា​រដ្ឋ​ឯកោ​បំផុត​មួយ​លើ​លោក នៅ​តែ​ប្រកាស​មិន​មាន​រក​ឃើញ​ករណី​ជំងឺកូវីដ ១៩ ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ឡើយ។ នេះ​បើ​តាម​របាយការណ៍​ចេញ​ផ្សាយដោយ​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ថ្ងៃ​អង្គារ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹម​ថ្ងៃ ១០ ធ្នូកន្លង​ទៅ ប្រទេស​នេះបាន​ធ្វើ​តេស្ត លើ​មនុស្ស​សរុប ១០ ៩៦០នាក់ និង​គ្មាន​ករណី​ឆ្លង​ម្នាក់​ណា​ឡើយ ខណៈ​រាប់ម៉ឺននាក់ ត្រូវ​គេ​ធ្វើ​ចត្តាឡីស័ក​ ក្នុង​នោះ ៣៣២២៣នាក់ ត្រូវ​អនុញ្ញា​ត​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​រួច​រាល់​ដែរ។ នេះ​ជាសេចក្តីរាយការណ៍​របស់ភ្នាក់​ងារ​គ្រប់​គ្រង​ស្ថានភាព​ជំងឺកូវីដកូរ៉េខាងជើង ប្រកាស​កាល​ពី​សប្តាហ៍​មុន។

ទោះ​ជា​មាន​ការ​អះអាង​ជាបន្ត​បន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ថាប្រទេស​ខ្លួន​មិន​មាន​ឆ្លង​ជំងឺកូវីដ ១៩ ក៏ដោយ ក៏កូរ៉េខាងជើង បាន​ចាត់​វិធានការ​យ៉ាង​តឹង​រឹង​ប្រឆាំងជំងឺកំណាចនេះ ដោយ​មាន​ទាំង​ការ​បិទព្រំដែនតាំង​ពី​ដើមឆ្នាំ និង​បង្កើន​គម្លាតសង្គម ក៏ដូចជាវិធានការចត្តាឡីស័កជាដើម៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៣ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៤ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៦ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២១ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម