Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ ប្រកាស​បង្កើន​វត្តមាន​យោធា​ ទូទាំង​ទ្វីបអឺរ៉ុប ដើម្បីទប់ទល់រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ខ្លួននៅទូទាំងទ្វីបអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ទីបញ្ជាការកងទ័ពអចិន្ត្រៃយ៍នឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសប៉ូឡូញ ខណៈនាវាចម្បាំងអាមេរិកថ្មីនឹងបញ្ជូនទៅកាន់ប្រទេសអេស្ប៉ាញ, យន្តហោះចម្បាំងទៅកាន់ចក្រភពអង់គ្លេស និងកងទ័ពជើងគោកទៅកាន់ប្រទេសរូម៉ានី។

លោក បៃដិន និយាយថា សហរដ្ឋអាមេរិកកំពុងបង្កើនហើយបង្ហាញថា ពេលនេះ អង្គការណាតូ ត្រូវការអ្វីៗច្រើនជាងពេលណាៗទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ​ ​ធ្វើ​ឡើងចំ​ពេល​ដែល​មេដឹកនាំ​សម្ព័ន្ធភាពនេះ ​ជួប​ប្រជុំ​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង ម៉ាឌ្រីដ នៃប្រទេស អេស្ប៉ាញ។

លោក បៃដិន បានប្រាប់អង្គប្រជុំថា ណាតូនឹងពង្រឹងគ្រប់ទិសទី ទូទាំងដែនដី អាកាស និងសមុទ្រ។

តាមសេចក្តីប្រកាសនេះ សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានរបស់ខ្លួននៅទូទាំងទ្វីប ប៉ុន្តែជាពិ​សេសនៅអឺរ៉ុបខាងកើត ជាទីតាំងនៃទីស្នាក់ការអចិន្ត្រៃយ៍ថ្មីសម្រាប់កងទាហានទី៥របស់ខ្លួន។

លោក បៃដិន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត ក្នុងការការពារទឹកដីរបស់ខ្លួនគ្រប់ អ៊ីញ ដោយនិយាយថា “នៅពេលដែលយើងនិយាយអំពីការវាយប្រហារប្រឆាំងនឹងប្រទេសមួយ នោះគឺជាការវាយប្រហារប្រឆាំងនឹងអ្នកទាំងអស់គ្នា”។

គួរបញ្ជាក់ថា វិធានការរបស់អាមេរិក​រួមមាន​៖

• បង្កើនកងនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងប្រទេសអេស្ប៉ាញពី ៤ ទៅ ៦

• កងពលតូចប្តូរវេនបន្ថែម នៅក្នុងប្រទេសរូម៉ានី មានអ្នកប្រយុទ្ធ ៣០០០ នាក់ និងក្រុមប្រយុទ្ធដែលមានបុគ្គលិក ២០០០ នាក់ផ្សេងទៀត

• យន្តហោះបំបាំងកាយ F-35 ចំនួនពីរគ្រឿងទៀត ទៅកាន់ចក្រភពអង់គ្លេស

• ខែលការពារដែនអាកាសបន្ថែម និងសព្វាវុធផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ណាតូ មិនចាត់ទុកចិន ជាសត្រូវទេ ប៉ុន្តែបារម្ភរឿងម្យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម