Connect with us

ព័ត៌មានអន្ដរជាតិ

សក​រាជ​​​ថ្មី​​ចាប់​​ផ្តើម​ ​​លោក​ Marcos Jr​ ស្បថ​​ចូល​កាន់​​តំណែង​​ប្រធានា​ធិបតី​​ហ្វីលីពីន​

បានផុស

នៅ

កូន​ប្រុស​របស់​​អតីត​មេ​ដឹកនាំ​ហ្វីលីពីនលោក​ Ferdinand Marcos​ នឹង​ស្បថ​​ចូល​កាន់​តំណែង​ប្រធានាធិបតី​​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​នេះ ​ដែល​ជា​ការ​ប្រឹង​ប្រែង​ដើម្បី​ស្តារត្រកូល​​ឡើង​វិញ​នៅ​ក្នុង​តំណែង​ខ្ពស់​បំផុត។

លោក Ferdinand Marcos Jr អបអរជ័យជម្នះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ferdinand Marcos Jr អាយុ​៦៤​ឆ្នាំ​​​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ភ្លូក​ទឹក-ដី​កាល​ពី​ខែ​មុន​​ដែល​ធានា​បាន​នូវ​ជ័យជម្នះ​ធំ​បំផុត​គិតចាប់​តាំង​ពី​ឪពុក​របស់​លោក​ត្រូវ​​បាន​បណ្តេញ​ចេញ​​តាម​រយៈ​ការ​បះ​បោរ​ដ៏​ល្បី​ល្បាញ​កាល​ពី​ឆ្នាំ​១៩៨៦។

លោក​ត្រូវ​​ស្នង​តំណែង​ពី​លោកប្រធានាធិបតី Rodrigo Duterte ដែលល្បី​ល្បាញ​យ៉ាង​ខ្លាំង​ទៅ​លើ​ឆាក​អន្តរជាតិ​ជុំ​វិញ​សង្គ្រាម​គ្រឿង​ញៀន​ហូរ​ឈាម​ និង​បាន​គំរាម​សម្លាប់​ឈ្មួញ​សង្ស័យ​ បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​អំណាច។

លោក Marcos Jr នឹង​​ធ្វើ​សច្ចាប្រណិធាននៅ​​ថ្ងៃ​ត្រង់​​នេះ​ក្នុង​ពិធី​សាធារណៈ​នៅ​សារមន្ទីរ​ជាតិ​ក្នុង​ទី​ក្រុង​ម៉ានីល​​ចំពោះ​មុខ​មនុស្ស​​រាប់​ពាន់​នាក់​មាន​មន្ត្រី​​ ​អ្នក​ការ​ទូត និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ដើម។

ប៉ូលិស ទាហាន និង​អ្នក​ការពារ​ជាង​​១៥០០០​នាក់​​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ទី​ក្រុង​ដើម្បី​ការពារ​ពិធី​ជា​ផ្លូវ​ការ​នេះ។

ប៉ូលិស​ការពារ

នៅ​ពេល​តម្លៃ​ទំនិញ​កំពុង​កើត​ឡើង ខណៈ​សេដ្ឋកិច្ច​ត្រូវ​បាន​បំផ្លាញ​ដោយ​វិបត្តិ​កូវីដ-១៩ លោក Marcos Jr ត្រូវ​ដោះ​ស្រាយ​អតិផរណា ជំរុញ​កំណើន និង​បង្កើន​ការ​ផលិត​ស្បៀង​អាហារ​​ដែល​ទាំង​អស់​នេះ​ជា​អាទិភាព​របស់​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤១ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា១ ម៉ោង មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ១ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម