ព័ត៌មានអន្ដរជាតិ
ដឹងទេ ទាហានស៊ីឈ្នួល ដែលប្រយុទ្ធឲ្យភាគីជម្លោះទទួលបានការការពារពី ច្បាប់យ៉ាងណាដែរ
រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែននៅតែមានសភាពតានតឹង ហើយភាគីទាំងសងខាងក៏បានពឹងផ្អែកលើយោធាឯកជន ឬទាហានស៊ីឈ្នួលបន្ថែមដើម្បីជួយធ្វើសង្គ្រាមផងដែរ ។ ទន្ទឹមនោះភាគីទាំងពីរក៏បានកំណត់ និងចាប់ខ្លួនទាហានស៊ីឈ្នួលជារឿយៗ ដូចនេះតើទាហានស៊ីឈ្នួលគឺជានរណា? ហើយមានគោលបំណងអ្វី? ក្រោយការចាប់បាន តើដោះស្រាយ និងកាត់ក្ដីយ៉ាងដូចម្ដេច?
![](https://www.kampucheathmey.com/wp-content/uploads/2022/06/mercenary-4.jpg)
ទាហានស៊ីឈ្នួល គឺជាបុគ្គលដែលត្រូវបានគេជួលដើម្បីឲ្យមកធ្វើសង្គ្រាមជាមួយដៃគូនៃជម្លោះក្នុងសង្គ្រាមប្រដាប់អាវុធ ឬអាចហៅម៉្យាងទៀតថា ជាការជួលឯកជន ឬជនស៊ីវិលនៃប្រទេសផ្សេង ក្រៅពីភាគីនៃជម្លោះ ដើម្បីចូលរួមក្នុងសង្គ្រាមយោធាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រទេសខ្លួន ហើយលក្ខណៈរបស់ពួកគេគឺផ្ទុយពីទាហានជាតិ ។
យោធាឯកជន ឬទាហានស៊ីឈ្នួលនេះមិនមែនជាកម្មសិទ្ធិរបស់យោធានៃភាគីជម្លោះណាមួយឡើយ ។ទាហានស៊ីឈ្នួលត្រូវបានសន្មតថាជាវីរបុរស ឬមនុស្សអាក្រក់ ដោយសារពួកគេប្រយុទ្ធដើម្បីរង្វាន់ និងមិនមានភក្ដីភាពចំពោះភាគីណាមួយនោះទេ ប៉ុន្តែធ្វើការតាមការកំណត់របស់បេសកកម្មរបស់ខ្លួន ។ ចំពោះការផ្គត់ផ្គង់ទាំងផ្នែកសម្ភារៈ និងថវិកាវិញគឺអាស្រ័យលើការព្រមព្រៀងគ្នារវាងទាហានស៊ីឈ្នួល និងភាគីដែលជួល ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/image-placeholder-title.jpg)
ទាហានស៊ីឈ្នួលត្រូវបានសម្គាល់ឃើញថាកើតឡើងនៅចន្លោះសតវត្សទី ១២ និងទី ១៦ ដែលរដ្ឋនានាបានគ្រប់គ្រងលើទាហានស៊ីឈ្នួល ហើយបានទិញ និងលក់ទាហានពីគ្នាទៅវិញទៅមក ទម្រង់ជាប្រព័ន្ធ ឬជាក្រុមនៃទាហានស៊ីឈ្នួលដែលបានចាប់ផ្ដើមនៅប្រហែលសតវត្សទី ១៥ ។
ទន្ទឹមនោះទាហានស៊ីឈ្នួលគឺប្រយុទ្ធក្នុងគោលបំណងទទួលប្រាក់ ឬការបង់ប្រាក់ផ្សេងទៀត មិនមែនដើម្បីផលប្រយោជន៍នយោបាយ ឬប្រយោជន៍ជាតិឡើយ ។ នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ទាហានស៊ីឈ្នួលមិនត្រូវបានទទួលស្គាល់ថាជាអ្នកប្រយុទ្ធស្របច្បាប់នោះទេ ហើយមិនត្រូវទទួលបានការការពារដូចកងទ័ពជាតិនោះទេ ។
ការកាត់ក្ដីទាហានស៊ីឈ្នួល
ទាហានស៊ីឈ្នួលត្រូវបានចាត់ទុកដូចជនស៊ីវិលធម្មតាដែរ គឺមិនចាត់ទុកដូចទាហានជាតិ ឬចាត់ទុកថាជាឧក្រិដ្ឋជនសង្គ្រាម ឬអំពើប្រល័យពូជសាសន៍ឡើយ ។ ចំពោះនីតិវិធីការកាត់ក្ដីគឺដូចគ្នាទៅក្នុងរឿងក្ដីព្រហ្មទណ្ឌ និងស្រ័យលើការកំណត់របស់ប្រទេសនីមួយៗនៅលើសកលលោក ។ ប៉ុន្ដែការកាត់ក្ដីជនស៊ីវិល ឬទាហានស៊ីឈ្នួលដែលបានប្រព្រឹត្តបទល្មើសនៅក្នុងសង្គ្រាម ឬជម្លោះប្រដាប់អាវុធ គឺត្រូវបានការពារលើការកាត់ក្ដីដោយយុត្តិធម៌នៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ រួមជាមួយពិធីសារផ្សេងៗ ។
ពិធីសារបានកំណត់ថា ទាហានស៊ីឈ្នួលមិនមានសិទ្ធិក្នុងឋានៈជាអ្នកប្រយុទ្ធ ឬអ្នកទោសសង្គ្រាមទេ ។ ពួកគេនឹងមិនត្រូវបានកាត់ទោសនោះទេ ប្រសិនបើអំពើដែលបានប្រព្រឹត្តមិនមានចែងនោះក្នុងច្បាប់ជាតិ ឬប្រព្រឹត្តមុនពេលមានច្បាប់ចែង ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/Mercenaries-3.jpg)
ទាហានស៊ីឈ្នួលនឹងទទួលបានការការពារដោយច្បាប់មនុស្សធម៌អន្តរជាតិ ឬច្បាប់ស្ដីពីសង្គ្រាម រួមជាមួយពិធីសារបន្ថែមក្នុងមាត្រា ៧៥ នៃពិធីសារបន្ថែម ។ ទោះបីជាមិនមានឯកសារយោងច្បាស់លាស់នៅក្នុងមាត្រា ៤៧ នៃពិធីសារបន្ថែមទី ១ ក៏ដោយ ទាហានស៊ីឈ្នួលជាក្រុមមួយក្នុងចំណោមក្រុមដែលនឹងទទួលបានសិទ្ធិ និងទទួលបានការធានដូចដែលបានចែងក្នុងមាត្រា ៧៥ នេះ ។
យោងតាមច្បាប់នេះ រដ្ឋនានាមានសេរីភាពក្នុងការផ្តល់ឋានៈជាអ្នកទោសសង្គ្រាមដល់ទាហានស៊ីឈ្នួល ឬឃុំឃាំង ប៉ុន្តែទាហានស៊ីឈ្នួលមិនមានសិទ្ធិទាមទារឋានៈបែបនេះជាការការពារប្រឆាំងនឹងការកាត់ទោសនោះទេ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/mercenaries-4-1024x763.jpg)
ពិធីសារនឹងត្រូវបានប្រព្រឹត្តដោយមនុស្សធម៌ក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយនឹងទទួលបាននូវការការពារដែលផ្ដល់ដោយមាត្រាខាងលើ ដោយមិនមានការបែងចែកណាមួយដោយផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា ជំនឿ នយោបាយ ជាតិ ឬសង្គម ។ ភាគីនីមួយៗត្រូវគោរពបុគ្គល កិត្តិយស ការផ្ដន្ទាទោស និងការអនុវត្តសាសនារបស់បុគ្គលទាំងនោះ ។
គួបញ្ជាក់ថា គ្មានបទប្បញ្ញត្តិនៃមាត្រាខាងលើនេះអាចត្រូវបានបកស្រាយថាជាការកំណត់ ឬរំលោភលើការផ្ដល់ផលប្រយោជន៍ផ្សេងទៀត ដែលផ្ដល់ការការពារកាន់តែច្រើន ក្រោមវិធានជាធរមាននៃច្បាប់អន្តរជាតិលើទាហានស៊ីឈ្នួលនោះទេ ៕
អត្ថបទដោយ ៖ សេម វាសនា
ចុចអាន ៖ អ៊ុយក្រែន បញ្ចេញទិន្នន័យថ្មីចំនួនទាហានស្លាប់ក្នុងសង្គ្រាមរាល់ថ្ងៃ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?