Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសកំពុង​ស្វះស្វែង​ជាមួយបារាំង ស្វែងរក​ដំណោះ​ស្រាយ​រឿង​បិទ​ព្រំដែន

បានផុស

នៅ

រដ្ឋាភិបាល​អង់គ្លេស និង​បារាំង កំពុង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ជួយ​ស្រោច​ស្រង់​ស្ថានការណ៍​បិទ​ព្រំដែនរវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ដោយ​សារ​វា​ជាផ្លូវពាណិជ្ជកម្មដ៏​សំខាន់​បំផុតទូទាំង​តំបន់​អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុខ​ចក្រភព​អង់គ្លេស​ បញ្ចប់សមាជិកភាពរបស់ខ្លួនចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ជាផ្លូវការ​នោះ បណ្តា​ប្រទេស​ជាច្រើនទូទាំង​ពិភពលោក បាន​ប្រកាស​បិទ​ព្រំ​ដែន​ជាមួយ​អង់គ្លេស ក្រោម​ហេតុផលភ័យ​ខ្លាច​នៃ​ការបំប្លែង​ខ្លួន​ថ្មី នៃ​ជំងឺកូវីដ ១៩ ដែល​កំពុង​ឆ្លង​ជាចង្កោម​ក្នុង​ប្រទេស​នេះ លើ​អ្នក​បើក​បរ​រថយន្ត​ទឹក​ទំនិញ​ជាច្រើន​រយ​នាក់ នៅ​ឯ​ភាគ​ខាងត្បូង​ចក្រភពអង់គ្លេស។

ជាមួយគ្នា​នេះ បារាំង​ក៏បាន​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ដូច​ជា ទាំង​អ្នក​ដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ សុទ្ធតែ​មិន​អាច​ចូល​ក្នុង​ទឹក​ដី​បារាំង​បាននោះ​ឡើយ ហើយ​បើ​តាម​លោក Clément Beaune រដ្ឋមន្ត្រី​ការបរទេស​បារាំង​ ប្រឆាំង​សហភាព​អឺរ៉ុប បាន​ប្រាប់ទូរទស្សន៍ BBC នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា រដ្ឋាភិបាល​អង់គ្លេស និង​បារាំង នឹង​ប្រាកដ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​នៅ​ថ្ងៃពុធ​ស្អែក​នេះ ដើម្បី​ចាប់​ផ្តើម​បើក​ជើង​ហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

អ្វី​ដែល​សំខាន់​បំផុត​របស់​អង់គ្លេស​នៅ​ពេល​នេះ គឺ​ការ​ជាប់​គាំង​សេដ្ឋកិច្ច មិន​ទាន់​ទៅ​ណា​រួច ខណៈលោក Priti Patel រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខជាតិអង់គ្លេស បាន​ប្រាប់​ទូរទស្សន៍ Sky News ថា រដ្ឋាភិបាល​ បាន​ពិភាក្សា​ជាមួយភាគីបារាំងអស់រយៈ​ពេល ២៤ម៉ោង ហើយ​កំពុង​ចរចា​ស្វែង​រក​ដំណោះ​ស្រាយ ព្រោះ​វា​ជារឿង​ប្រយោជន៍​សងខាង។

ការ​រក​ឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​ទៀត​នេះ គឺ​ប៉ុន្មានខែ​ប៉ុណ្ណោះ មុន​អង់គ្លេសរំពឹង​ចាក់​វ៉ាក់សាំង​ឲ្យ​រួច​រាល់ទូទាំង​ប្រទេស នាំ​ឲ្យ​ពិភពលោក​កាន់​តែភ័យ​ស្លន់​ស្លោរ​ជាថ្មី ជាន់​ពី​លើ​ជំងឺរាតត្បាត​ដែល​បាន​សម្លាប់​មនុស្ស​ជាង ១,៧លាននាក់ ក្នុងនោះជាង ៦៧០០០នាក់ ជាជន​ជាតិ​អង់គ្លេស៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម